ឃឹម បូរី ទម្លាយប្រាក់ខែជាង១០ឆ្នាំ ខុសពីឥឡូវស្ទើរ ២០ដង
(ភ្នំពេញ)៖ កីឡាករ ឃឹម បូរី បានទម្លាយឲ្យដឹងថា ក្នុងបាល់ទាត់សម័យទំនើបបច្ចុប្បន្ន ប្រាក់បៀវត្សកីឡាករទទួលបាន គឺច្រើនជាងកាលពីជាង ១០ឆ្នាំមុនពី១០ ទៅ ២០ ដងឯណោះ។
ខ្សែប្រយុទ្ធមានបទពិសោធន៍លើទីលានក្បែរ ១៣ឆ្នាំរូបនេះបានបញ្ជាក់ថា ខ្លួនសប្បាយចិត្ត ចំពោះភាពរីកចម្រើនវិស័យកីឡាបាល់ទាត់នៅកម្ពុជាបច្ចុប្បន្ន ពិសេសប្រាក់ខែ ដែលកើនឡើងច្រើន បើធៀបកាលពីជាង ១០ឆ្នាំមុន ពេលខ្លួនឈានជើងចាប់អាជីពលើវាលស្មៅលើកដំបូង។
កីឡាករមានដើមកំណើតពីខេត្តតាកែវបន្ថែមថា យ៉ាងណាមិញ ក្នុងនាមកីឡាករម្នាក់ ខ្លួនបានដាក់ចិត្តប្រកួតប្រជែងខ្ពស់លើទីលាន តាំងពីផ្ដើមអាជីពបាល់ទាត់ម្ល៉េះដោយមិនផ្ដោតតែលើប្រាក់ខែនោះទេ ពិសេសបច្ចុប្បន្ន ដែលជំរុញខ្លួនត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីប្រជែងកៅអីលេងជាមួយកីឡាករក្មេងៗដែលមានសមត្ថភាព។
គួរដឹងថា ឃឹម បូរី បានផ្ដើមអាជីពបាល់ទាត់ កាលពីឆ្នាំ២០០៧ ជាមួយក្លិបក្រសួងការពារជាតិ ហើយឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ បានផ្ទេរទៅក្លិបភ្នំពេញក្រោន តែចន្លោះឆ្នាំនោះ បូរី ក៏ធ្លាប់ផ្ទេរទៅលេងឲ្យក្លិបថៃ Sisaket ដែរ។ បន្ទាប់មកចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ម្ចាស់អាវលេខ៧ បានផ្ទេរមកលេងឲ្យណាហ្គាវើលដ៏។ បូរី ធ្លាប់លើកពានលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ជាមួយក្រសួងការពារជាតិ ភ្នំពេញក្រោន និងណាហ្គាវើលដ៏ ៣ដង និងធ្លាប់ឈ្នះស្បែកជើងមាសលីគម្ដងកាលពីឆ្នាំ២០០៨៕

Comments