សម្តេចតេជោ ហ៊ុន សែន លើកដៃសំពះអង្វរពលរដ្ឋកុំឈប់ចូលឆ្នាំ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩

(ភ្នំពេញ)៖ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីការយាយីដោយជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកដៃសំពះអង្វរសុំចិត្តដល់ពលរដ្ឋខ្មែរទាំងអស់ ជាពិសេសកម្មករ និយោជិត និងបុគ្គលិកតាមក្រុមហ៊ុននានា កុំឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ។

ការអង្វររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ។

សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក ហើយក៏មិនអនុញ្ញាតឱ្យមានការឈប់សម្រាកផងដែរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិក នៅតាមក្រុមហ៊ុននានានៅធ្វើការជាធម្មតា។ ការសម្រេចបែបនេះ ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម