មន្ត្រីអង់គ្លេសបញ្ជាក់៖ «លោក បូរីស ចនសុន គ្រាន់តែទទួលជំនួយពី ខ្យល់អុកស៊ីហ្សែនប៉ុណ្ណោះ មិនមែនដល់ថ្នាក់ប្រើឧបករណ៍ដកដង្ហើមនោះឡើយ»

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន មិនត្រូវបានបំពាក់បំពង់ជំនួយការដកដង្ហើម (ventilator) នោះឡើយ ដោយក្នុងពេលស្ថិតនៅក្នុងសង្គ្រោះបន្ទាន់ (ICU) លោកត្រឹមតែទទួលជំនួយខ្លះ ពីការបំពាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយដល់ការដកដង្ហើមប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់មួយរូប នៃគណៈរដ្ឋមន្ត្រីអង់គ្លេសលោក ម៉ៃខឺល ហ្គូវ (Michael Gove) បានគូសបញ្ជាក់នៅថ្ងៃអង្គារនេះថា «មិនមែនទេ! លោក បូរីស ចនសុន មិនត្រូវបានបំពាក់ឧបករណ៍ សម្រាប់ជំនួយការដកដង្ហើម (ventilator) នោះឡើយ...។ លោកនាយករដ្ឋមន្ត្រី ត្រឹមតែទទួលការបំពាក់ខ្យល់អុកស៊ីហ្សែនខ្លះៗប៉ុណ្ណោះ ហើយពេលនេះលោកកំពុងតែស្ថិតនៅក្នុង ការតាមដានអការៈរោគយ៉ាងយកចិត្តទុកដាក់បំផុត»។

គួរបញ្ជាក់ថា ព័ត៌មានអំពីអការៈលោក បូរីស ចនសុន ដែលមានវ័យ ៥៥ឆ្នាំ ក្រោយការឆ្លងជំងឺ COVID-19 បានធ្វើឲ្យប្រជាជាតិអង់គ្លេស រួមទាំងម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ មានការខ្វាល់ខ្វល់ជាខ្លាំង។ លោក បូរីស ចនសុន ត្រូវបានផ្ទេរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ស្ថិតនៅក្នុងមន្ទីរពេទ្យ ថូម៉ាស់ នៃទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃចន្ទ ខណៈលោកបានឆ្លងជំងឺនេះ ១០ថ្ងៃមកហើយ។ រាជរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីកំពុងស្ថិតនៅក្នុងការ មើលថែទាំងយ៉ាងល្អឥតខ្ចោះពីក្រុមគ្រូពេទ្យ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម