ចាប់ពីថ្ងៃនេះ វៀតណាមសម្រេចបិទជាបណ្តោះអាសន្នតាមច្រកព្រំដែនទ្វេភាគី ច្រកតំបន់ និងច្រកផ្លូវលំជាមួយកម្ពុជា ដើម្បីទប់ស្កាត់ COVID-19 តែការដឹកជញ្ជូនទំនិញនៅបន្តធម្មតាដូចដើម

(ភ្នំពេញ)៖ រដ្ឋាភិបាលវៀតណាម បានប្រកាសផ្អាកជាបណ្តោះអាសន្ន រាល់សកម្មភាពនានាតាមច្រកព្រំដែនទ្វេភាគី ច្រកតំបន់ និងច្រកផ្លូវលំជាមួយកម្ពុជា ដោយចាប់ពីថ្ងៃ០១ ខែមេសា ឆ្នាំ២០២០នេះ រហូតមានការជូនដំណឹងសារជាថ្មី ខណៈការដឹកជញ្ជូនទំនិញនៅបន្តដដែល។

យោងតាមលិខិតរបស់ស្ថានឯកអគ្គរាជកម្ពុជាប្រចាំវៀតណាម ដែលផ្ញើទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វៀតណាមនឹងផ្អាកជាបណ្តោះអាសន្ន នូវរាល់សកម្មភាពនានាតាមច្រកព្រំដែនទ្វេភាគី ច្រកតំបន់ និងច្រកផ្លូវលំជាមួយកម្ពុជា អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម៉ោង០០៖០០តទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។

បើតាមលិខិតដដែលគូសបញ្ជាក់ថា ចំពោះការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ គឺបន្តអនុវត្តន៍តាមវិធានការថ្មីៗនេះដដែល។ ភាគីវៀតណាម ស្នើសុំការយោគយល់ពីភាគីកម្ពុជា ចំពោះការផ្អាកជាបណ្តោះអាសន្ន នូវច្រកព្រំដែនខាងលើ និងមានជំនឿជឿជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងអាចទប់ស្កាត់ការរាលដាល នៃជំងឺឆ្លង COVID-19 ក្នុងពេលឆាប់ៗនេះ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម