អ្នកវិទ្យាសាស្ត្រ៖ «ចំណាត់ការប្រទេសនានាលើ COVID-19 ធ្វើឲ្យភពផែនដីមានភាពធូរស្រាលជាងមុន»

(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានកត់សម្គាល់ឃើញថា ចំណាត់ការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង COVID-19 នៅទូទាំងសកលលោក ហាក់បាននិងកំពុងធ្វើឲ្យពភពផែនដី មានសភាពស្ងប់ស្ងាត់ជាងមុនឆ្ងាយ។

ក្នុងន័យនេះគឺអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកបានសង្កេតឃើញ ការថយចុះគួរឲ្យកត់សម្គាល់នៃសំឡេងរំខាន ឬបាតុភូតរំញ័រ ដែលបង្កឡើងដោយមនុស្សហៅថា អេមបៀន សេសស្មិច (Ambient Seismic) Noise ដូចជាសំឡេង និងរំញ័រដែលចេញមកពីបណ្តាយានជំនិះ និងសកម្មភាពរស់នៅ ប្រចាំថ្ងៃរបស់មនុស្សយើង។ ប្រការនេះធ្វើឲ្យស្រទាប់ផ្នែកខាងលើ ឬសំបករបស់ភពផែនដី ធ្វើចលនាចល័តតិចតួចទៅតាមនោះដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងពីការធ្លាក់ចុះនៃវត្តមាន Ambient Seismic Noise ដំបូងគេនៅតំបន់អឺរ៉ុប ចាប់តាំងតែពីពាក់កណ្តាលខែមីនាមក នៅពេលប្រទេសមួយចំនួន បានចាប់ផ្តើមអនុវត្តវិធានការបិទសាលារៀន កន្លែងអាជីវកម្ម និងចំណាត់ការស្នាក់នៅក្នុងផ្ទះ ដើម្បីរក្សាគម្លាតសង្គម។ ការបាត់បង់ Ambient Seismic Noise ក៏ស្តែងឲ្យឃើញដែរថា អ្នករាល់គ្នាកំពុងតែគោរពតាមវិធានការ ដែលបានដាក់ចេញដោយ រដ្ឋាភិបាលរបស់ពួកគេ នោះគឺឲ្យពួកគេស្នាក់នៅក្នុងផ្ទះ ហើយកាត់បន្ថយសកម្មភាពនៅក្រៅ ឲ្យបានច្រើនបំផុតតាមអាចធ្វើទៅបាន។

គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវ តាមរយៈការចុះខ្សោយនៃ Ambient Seismic Noise ពួកគេអាចក៏ប្រទះឃើញបាតុភូតរញ្ជួយដីតូចៗ និង បាតុភូតរំញ័រធម្មជាតិដទៃទៀត ដែលពីមុនមកមិនងាយ នឹងចាប់សញ្ញាបានផងដែរ។ ដោយឡែកក្រៅពីរំញ័រត្រូវបានកាត់បន្ថយនេះ កម្រិតនៃការបំពុលខ្យល់នៅតាមបណ្តាទ្វីបធំៗដូចជា អាស៊ី អឺរ៉ុប និងអាមេរិក ក៏មានសភាពថមថយគួរឲ្យកត់សម្គាល់ផងដែរ បើតាមស្ថិតិកាលពីចុងខែមីនា៕

ប្រភព៖ សារព័ត៌មាន CNN (ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០)





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម