កម្ពុជាសម្រេចលើកលែងការផាកពិន័យ ដល់អ្នកទេសចរបរទេសដែលស្នាក់នៅលើសកំណត់ ដោយសារ COVID-19

(ភ្នំពេញ)៖ អ្នកទេសចរបរទេស ដែលមកដល់កម្ពុជា ក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ហើយស្នាក់នៅកម្ពុជាលើសកំណត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនផាកពិន័យឡើយ ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃមេរោគ COVID-19។

សេចក្តីសម្រេចនេះចូលជាធរមាន ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០តទៅ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើទៅកាន់ស្ថានបេសកកម្មការទូត និងកុងស៊ុលនៅកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

លិខិតរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមជូនដំណឹងដល់ស្ថានបេសកកម្មការទូត និងកុងស៊ុលនៅកម្ពុជាទាំងអស់ ឲ្យបានជ្រាបថា ដោយសារតែការរាតត្បាត COVID-19 ធ្វើឲ្យអ្នកទេសចរដែលមកលេងកម្ពុជា ក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ មិនអាចធ្វើមាតុភូមិនិវត្តន៍ទៅវិញបានឡើយ ព្រោះគ្មានជើងហោះហើរ»។

«រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តផ្តល់ការពន្យារពេលដោយស្វ័យប្រវត្តិ ចំពោះទិដ្ឋាការប្រភេទទេសចរណ៍ (Visa T) ដល់ជនបរទេសទាំងនោះ (ដែលមកកម្ពុជា ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០) និងលើកលែងការផាកពិន័យ ចំពាះការស្នាក់នៅលើសកំណត់ រហូតដល់ពួកគេអាចវិលត្រទ្បប់ទៅប្រទេសខ្លួនវិញ»៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងការបរទេសកម្ពុជា៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម