ជីវប្រវត្តិ និង​ស្នាដៃធំៗ​របស់​លោក Gene Deitch អ្នក​បង្កើត​តុក្កតា Tom & Jerry

(អាមេរិក)៖ លោក Gene Deitch បានចាប់កំណើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩២៤ ក្នុងរដ្ឋ Chicago សហរដ្ឋអាមេរិក មុនពេលអនិច្ចកម្មទៅវិញនៅរាត្រីថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់លោកដែលស្ថិតក្នុងទីក្រុង Prague នៃប្រទេសសាធារណរដ្ឋឆេក ដោយពុំបានបញ្ជាក់ពីមូលហេតុពិតប្រាកដនោះទេ។

លោក Gene Deitch បានធ្វើដំណើរទៅទីក្រុង Prague ប្រទេសឆេកនៅឆ្នាំ១៩៥៩ ក្នុងបេសកកម្មមួយដែលមានរយៈពេល ១០ថ្ងៃ និងបានលង់ស្នេហ៍ភរិយារបស់គាត់ដែលមានឈ្មោះថា Zdenka និងបន្តរស់នៅរដ្ឋឆេកូស្លូវ៉ាគីរហូតបង្កើតបានកូនប្រុស ៣នាក់ដែលសុទ្ធសឹងតែជាអ្នកសរសេររឿងតុក្កតា និងបង្កើតកម្មវិធីកម្សាន្តទៀតផង។

លោក Gene Deitch ជាអ្នកបង្កើតសាច់រឿង «Tom Terrific» series មុនគេ ដែលដកស្រង់ចេញពី «Sidney’s Family Tree» រហូតទទួលបានពានរង្វាន់នៅឆ្នាំ១៩៥៨។

គំនូរជីវចល «Tom and Jerry» លោកសរសេរបានចំនួន១៣វគ្គ មុនឈានដល់ការសរសេរគំនូរជីវចល «Popeye the Sailor» series។

ក្នុងការរស់នៅ ក៏ដូចជាប្រកបមុខរបរចិញ្ចឹមជីវិតនៅស្រុកខាងភរិយា លោក Gene Deitch ក៏ជាសមាជិកនៃក្រុម «For the Love of Prague» ដែលធ្វើការប្រឆាំងទៅនឹងរបបកុម្មុយនីសឆេកូស្លូវ៉ាគីនៅអំឡុងឆ្នាំ១៩៨៩ ផងដែរ មុនឈានដល់ទទួលបានពានរង្វាន់ Winsor MacCay Award ក្នុងនាមអ្នកសរសេរគំនូរជីវចលមានវ័យចំណាស់ជាងគេនាឆ្នាំ២០០៤ ទៀតផង។

បន្ថែមលើនេះ Deitch ក៏បានសរសេរភាពយន្តដែលមានចំណងជើងថា «Munro» ដែលជាភាពយន្តខ្លីល្អបំផុត និងទទួលបានពាននាឆ្នាំ១៩៦០ ទៀតផង និង២រឿងផ្សេងទៀតដែលសុទ្ធសឹងតែឈ្នះពានដូចគ្នារួមមានរឿង «Here’s Nudnik» និងរឿង «How to Avoid Friendship»៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម