ក្រសួងសុខាភិបាល ចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត»

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសារអប់រំសុខភាព ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត» ដែលត្រូវបានពិភពលោកប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ក្នុងសារអប់រំ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អនាម័យដៃ ដោយការលាងដៃជាព្រឹត្តិការណ៍មួយ ដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែប្រកាន់យក មកអនុវត្ត ឲ្យបានខ្ជាប់ខ្លួន នៅក្នុងដំណាក់កាលកំពុងតែប្រយុទ្ធ ទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ផង និងសម្រាប់ការការពារការចម្លងរោគនានា ជាពិសេសការ ប្រកាន់យក នូវអនាម័យដៃស្អាតនេះ គឺដើម្បីធ្វើឲ្យបានល្អប្រសើរឡើង នូវសុខភាពប្រជាជនទាំងអស់ នៅក្នុងប្រទេស និងនៅលើសកលលោក។

ក្រសួងសុខាភិបាល បានបន្ដទៀតថា ការអនុវត្តអនាម័យដៃស្អាត គឺមិនត្រឹមតែសម្រាប់ប្រជាជនទូទៅប៉ុណ្ណោះទេ តែត្រូវ រួមបញ្ចូលទាំងការអំពាវនាវ ឲ្យមានសកម្មភាពសម្រាប់ក្រុមខាងក្រោមការទទួលខុសត្រូវ ដូចតទៅ៖

* គិលានុបដ្ឋាក-យិកា៖ «ការថែទាំស្អាត និងមានសុវត្ថិភាពចាប់ផ្តើមពីអ្នក»
* ឆ្មប៖ «ដៃរបស់អ្នកធ្វើឲ្យមានភាពខុសគ្នាទាំងអស់សម្រាប់ម្ដាយ និងទារក»
* អ្នកបង្កើតគោលនយោបាយ៖ «បង្កើនកម្រិតនៃការយល់ដឹងរបស់បុគ្គលិក គិលានុបដ្ឋាក-យិកា និងឆ្នប ដើម្បីការពារការឆ្លងរោគ និងបង្កើនគុណភាពនៃការថែទាំជំងឺ។ បង្កើតមធ្យោបាយដើម្បីផ្តល់ អំណាចដល់ គិលានុបដ្ឋាក-យិកា និងឆ្មប
* អ្នកដឹកនាំការបង្ការ និងការត្រួតពិនិត្យជំងឺ៖ «ផ្តល់អំណាចដល់គិលានុបដ្ឋាក-យិកា និងឆ្នប ក្នុងការផ្តល់ការថែទាំស្អាត
* អ្នកជំងឺ និងក្រុមគ្រួសារ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់អ្នក និងចាប់ផ្តើមពីអ្នក»៕

ខាងក្រោមនេះ ជាសារអប់រំ របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម