បទវិភាគអន្តរជាតិ៖ តើការប្តឹងចិនជុំវិញបញ្ហា COVID-19 ជារឿងត្រឹមត្រូវ និងអាចធ្វើទៅរួចដែរឬទេ?
(បរទេស)៖ ខណៈដែលជំងឺរាតត្បាតសកល COVID-19 កំពុងតែឆ្លងរាលដាលកាន់ខ្លាំង និងបានសម្លាប់ជីវិតមនុស្សនៅតាមប្រទេសមួយចំនួនយ៉ាងគំហុកនោះ បញ្ហាសេដ្ឋកិច្ចសកលវិញក៏កំពុងតែរីកធំឡើងៗផងដែរ។ ទោះបីទាំងនេះ ជាបញ្ហាធំធេងជាក់ស្តែង សម្រាប់ស្ទើរគ្រប់ប្រទេសនៅសកលលោកពិតមែន ប៉ុន្តែប្រទេសមួយចំនួនទៀត បែរជាបំផុសគំនិតឡើងចង់ប្តឹងទាមទារសំណងពីចិន និងស្តីបន្ទោសចិនថា ជាអ្នកធ្វើឲ្យប្រទេសពួកគេរងគ្រោះទៅវិញ។
ប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ឥណ្ឌា និងនីហ្សេរីយ៉ាជាដើម បានស្តីបន្ទោសប្រទេសចិនថា មិនបានចាត់វិធានការឲ្យបានល្អ ចាប់តាំងពីវីរុសកូរ៉ូណាថ្មីនេះផ្ទុះឡើងដំបូងៗ ទើបធ្វើឲ្យប្រទេសពួកគេត្រូវរងគ្រោះបន្ទាប់។ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២០ មនុស្សលើផែនដីជាង ៣.៤លាននាក់បានឆ្លងជំងឺ COVID-19 ក្នុងនោះជាង ២៣៩,០០០នាក់ស្លាប់ និងជាង ១លាននាក់បានជាសះស្បើយឡើងវិញ នៅក្នុងបណ្តាប្រទេស និងដែនដីសរុប ២១០។
ជុំវិញការចង់ទាមទារឲ្យចិនសងការខូចខាតនោះ អ្នកជំនាញនានារបស់អន្តរជាតិ បានលើកឡើងស្រដៀងៗគ្នាថា «វាជាការបោះជំហានផ្លូវច្បាប់ ដែលមិនអាចទៅរួច» ហើយក៏មិនមែនជាយុទ្ធសាស្ត្រល្អដែរ ព្រោះចិនត្រូវបានផ្តល់ឋានៈ ជាប្រទេសមហាអំណាចថ្មីមួយរួចទៅហើយ នៅលើសកលលោកមួយនេះ។ ក្រុមអ្នកជំនាញថែមទាំងបានរំលេចបន្ថែមទៀតថា «នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសនានាគួរតែជម្រុញឲ្យមាន កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ ជាជាងធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមក»។
* ដំណើរការផ្លូវច្បាប់ ដែលមិនអាចទៅរួច
ចំពោះការប្តឹងប្រទេសចិន ពាក់ព័ន្ធបញ្ហាជំងឺរាតត្បាតសកល COVID-19 នោះគឺជាដំណើរការផ្លូវច្បាប់ ដែលមិនអាចទៅរួចនោះឡើយ ដោយយោងទៅលើច្បាប់អន្តរជាតិ។ សម្រាប់គោលការណ៍ច្បាប់នាពេលបច្ចុប្បន្ននេះ គ្មានប្រទេសណាអាចត្រូវបានគេប្តឹង ដោយមិនមានការយល់ព្រមពីតុលាការ ជាតិ និងអន្តរជាតិនោះឡើយ។ ប្រការនេះមានន័យថា ទាល់តែប្រទេសចិនយល់ព្រម ឲ្យមានការប្តឹងពីប្រទេសដទៃ ទើបប្រទេសដទៃទាំងនោះ អាចមានសិទ្ធិរៀបចំឯកសារ ក្នុងការប្តឹងប្រទេសចិនបាន។
ជុំវិញបញ្ហានេះសាស្ត្រាចារ្យផ្នែកច្បាប់ ណាតាលី ក្លេន (Natalie Klein) នៃសាកលវិទ្យាល័យ ញូសោតវែលស៍ (NSW) ប្រទេសអូស្ត្រាលី បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើចិនជ្រើសរើស «មិនយល់ព្រម» នោះគ្មាននរណាអាចធ្វើការប្តឹងចិន ឡើងទៅតុលាការអន្តរជាតិបានឡើយ។
* មិនមែនជាយុទ្ធសាស្ត្រល្អ ដែលត្រូវបន្ទោសចិននោះឡើយ
វិស័យផលិតកម្មរបស់ចិន គឺធំធេងជាងគេបំផុតនៅលើពិភពលោក ហើយចិនក៏ជាម្ចាស់បំណុល ធំជាងគេបំផុត របស់សកលលោកផងដែរ។ ប្រការនេះមានន័យថា ពិភពលោកមួយភាគធំពឹងផ្អែកទៅលើប្រទេសចិន ខណៈប្រទេសនានាកំពុងធ្វើការទិញដូរទំនិញកាន់តែច្រើនជាមួយចិន ឬក៏ទទួលបានការវិនិយោគ កាន់តែច្រើនពីទីក្រុងប៉េកាំង។
នៅពេលដែលប្រទេសចិន ត្រូវការប្រទេសនានា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនោះ ពិភពលោកក៏ត្រូវពឹងផ្អែកលើចិន ដើម្បីស្តារសេដ្ឋកិច្ចជារួមឡើងវិញដូចគ្នា។ ក្នុងនាមជាម្ចាស់ធំបំផុតមួយនៅលើពិភពលោក ចិនកាន់ប័ណ្ណបំណុលប្រមាណ ២០% នៃប្រាក់បំណុលសរុបនៅទ្វីបអាហ្វ្រិក។ ការស្តីបន្ទោសចិន (ជុំវិញបញ្ហា COVID-19) នឹងបង្កើតហានិភ័យ ព្រោះប្រទេសក្រីក្រជាច្រើននៅតំបន់នេះ នឹងពិបាកស្នើសុំកម្ចីពីចិនបន្ថែមទៀត នៅថ្ងៃអនាគត។
អ្វីបន្ថែមពីនេះទៀត ចិនគឺជាប្រភពធនធានដ៏ច្រើនបំផុត នៃការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីទប់ទល់វីរុសកូរ៉ូណា ក្នុងនោះរួមមានទាំងម៉ាសផងដែរ។ បើសិនជាវ៉ាក់សាំងប្រឆាំង COVID-19 ត្រូវបានអភិវឌ្ឍឡើងនោះ ប្រទេសចិនក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងចែកចាយទៅកាន់ពិភពលោក ឬក៏អាចជាអ្នកអភិវឌ្ឍវ៉ាក់សាំងផងក៏ថាបាន។
* លើកស្ទួយកិច្ចសហប្រតិបត្តិការជាសកល
ការរាតត្បាតនៃជំងឺ COVID-19 គួរតែក្លាយជាឱកាសដែលសហគមន៍អន្តរជាតិ ងាកទៅធ្វើការងាររួមគ្នា ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ កន្លងមក កិច្ចសម្របសម្រួលអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអកាសធាតុ, ជនភៀសខ្លួន និងបញ្ហាសកលផ្សេងៗទៀតបានកើតមានរួចទៅហើយ។ ដូច្នេះវាដល់ពេលហើយ ដែលប្រទេសនានា ត្រូវបង្កើតនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
សរុបសេចក្តីមកការស្តីបន្ទោស ឬប្តឹងប្តល់គ្នាទៅវិញទៅមក គ្រាន់តែជាការធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះ ហើយវានឹងបង្កផលប៉ះពាល់ ទៅដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការរាតត្បាតនៃវីរុសកូរ៉ូណា និងការព្យាបាលអ្នកជំងឺរាប់លាននាក់ ដែលបានឆ្លងរួចទៅហើយ។ ការបន្តលេងល្បែងស្តីបន្ទោសគ្នា អាចនឹងធ្វើឱ្យប្រទេសនានា ងាកចេញពីអ្វី ដែលត្រូវធ្វើជាអាទិភាពបំផុត៕
ប្រភព៖ សារព័ត៌មានសិង្ហបុរី CNA (ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០)

Comments