នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើឡាន Rolls-Royce និង Mercedes ជាផ្លាកលេខក្លែងក្លាយ, សមត្ថកិច្ចកំពុងស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើឡាន Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បើសិនជាប្រជាពលរដ្ឋរកឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបថា ផ្លាកលេខ «នគរបាល 2-7715» ជាកម្មសិទ្ធិរបស់រថយន្ដម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាន នគរបាលទេសចរណ៍។

សូមជម្រាបថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook មានការ Share រូបភាពឡានស៊េរីទំនើប Rolls-Royce និង Mercedes តែពាក់ផ្លាកលេខ «នគរបាល» បង្កឲ្យមានការរិះគន់៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម