ស្វែងយល់៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកបញ្ជូនអវកាសយានិកឲ្យទៅជាន់លើផ្ទៃព្រះច័ន្ទកាលពីឆ្នាំ១៩៦៩? ដើម្បីតែចង់យកឈ្នះសហភាពសូវៀត?
(សហរដ្ឋអាមេរិក)៖ តើមូលហេតុអ្វីទើបកាលពីទសវត្សរ៍ឆ្នាំ១៩៦០ ប្រធានាធិបតីអាមេរិក លោក John F. Kennedy បានប្តេជ្ញាថានឹងបញ្ជូនមនុស្សឲ្យចុះទៅដល់លើផ្ទៃព្រះច័ន្ទឲ្យបាន មុនពេលឆ្លងចូលទសវត្សរ៍ថ្មី? តើវាដើម្បីតែចង់យកឈ្នះសហភាពសូវៀតនាពេលនោះមែនទេ? តោះមកស្វែងយល់អំពីព្រឹត្តិការណ៍ដែលនាំទៅរកការបង្កើតកម្មវិធី Apollo របស់សហរដ្ឋអាមេរិក។
នៅពេលលោក Kennedy បានប្រកាសកាលពីឆ្នាំ១៩៦១ អំពីការប្តេជ្ញាបញ្ជូនមនុស្សទៅចុះលើផ្ទៃព្រះច័ន្ទ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀតកំពុងស្ថិតក្នុងការធ្វើសង្រ្គាមត្រជាក់យ៉ាងតានតឹងជាមួយគ្នា ហើយក្នុងនោះវិស័យអវកាស ក៏ជាកន្លែងប្រជែងយកឈ្នះគ្នាដ៏សំខាន់មួយផងដែរ ដូច្នេះហើយការបញ្ជូនមនុស្សឲ្យទៅដល់លើផ្ទៃព្រះច័ន្ទ នឹងជាជោគជ័យដ៏ធំធេងបំផុតសម្រាប់ប្រទេសទាំងពីរ។
ក្រឡេកទៅមើលថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ សហភាពសូវៀតសម្រេចជោគជ័យក្នុងការបញ្ជូនផ្កាយរណបឈ្មោះ Sputnik ជាវត្ថុដំបូងគេ ដែលផលិតឡើងដោយមនុស្សលោក ដែលត្រូវបានបញ្ជូនពីផែនដីឡើងទៅទីអវកាស ដើម្បីគោចរជុំវិញភពរបស់យើង។ មួយខែក្រោយមក គឺនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៧ សូវៀតបានបានបញ្ជូនផ្កាយរណប Sputnik 2 ថែមទៀត។
ពេលនោះ ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកបានចុះផ្សាយថា ការបាញ់បង្ហោះផ្កាយរណបទាំងនេះ នឹងផ្តល់ឧត្តមភាពប្រកួតប្រជែងខាងយោធាសម្រាប់សូវៀតក្នុងសង្រ្គាមត្រជាក់រវាងភាគីទាំងពីរ។ យើងអាចនិយាយបានថា ការរត់ប្រណាំងវិស័យអវកាសក៏បានចាប់ផ្តើមឡើង។
ដោយរងសម្ពាធពីការបាញ់បង្ហោះផ្កាយរណបជាបន្តបន្ទាប់ដោយសហភាពសូវៀត សហរដ្ឋអាមេរិក ក៏បានបាញ់បង្ហោះផ្កាយរណបឈ្មោះ Vanguard កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៥៧។ យ៉ាងណាមិញ គ្រាប់រ៉ុក្កែតដែលត្រូវនាំយកផ្កាយរណបនោះឡើងអវកាស បានផ្ទុះឆេះក្រោយហោះឡើងបានតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ ទោះជាបែបនេះក្តី នៅចុងឆ្នាំ១៩៥៨ អាមេរិកក៏បានអនុម័តច្បាប់អវកាស ដែលផ្តល់កំណើតឲ្យទីភ្នាក់ងារអវកាស NASA។
បន្ទាប់មក ទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀតសុទ្ធតែបានបង្កើតកម្មវិធីអវកាសទាក់ទងនឹងព្រះច័ន្ទ។ ក្នុងឆ្នាំ១៩៥៩ ប្រទេសទាំងពីរ ទទួលជោគជ័យដូចគ្នា ក្នុងការបញ្ជូនយានឲ្យហោះទៅឆ្វែលព្រះច័ន្ទ។ ប៉ុន្តែសូវៀតជាអ្នកនាំមុខ ដោយនៅខែកញ្ញា ឆ្នាំ១៩៥៩ សូវៀតបាន បញ្ជាយានផ្កាយរណបឈ្មោះ Luna 2 ឲ្យទម្លាក់ខ្លួនចុះទៅបុកដល់លើផ្ទៃព្រះច័ន្ទ (មិនមែនយានអវកាសដឹកមនុស្សទេ) ហើយ២ឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិករបស់សូវៀតគឺលោក Yuri Gagarin បានក្លាយជាមនុស្សដំបូងគេបង្អស់ ដែលបានឡើងទៅដល់ទីអវកាស (ប៉ុន្តែមិនមែនជាអ្នកជាន់ដីឋានព្រះច័ន្ទមុនគេនោះទេ)។
ចំណែកឯសហរដ្ឋអាមេរិកវិញ គឺត្រូវការជាខ្លាំងនូវជោគជ័យទ្រង់ទ្រាយធំ នៅក្នុងការរត់ប្រណាំងវិស័យអវកាសនេះ។ ដូច្នេះហើយ លោក John F. Kennedy ក៏បានស្នើយោបល់ពីអនុប្រធានាធិបតីរបស់លោកគឺលោក Lyndon B. Johnson ដើម្បីជួយគិតរិះរកជម្រើសថា តើអាមេរិកអាចធ្វើអ្វីបាន ដើម្បីយកឈ្នះសហភាពសូវៀត។ តើគួរសង់ស្ថានីយអវកាស? តើគួរបញ្ជូនមនុស្សឲ្យជិះយានអវកាសគោចរជុំវិញព្រះច័ន្ទ? ឬមួយក៏បញ្ជូនមនុស្សឲ្យចុះទៅដល់លើផ្ទៃព្រះច័ន្ទតែម្តង?
ប្រធានទីភ្នាក់ងារអវកាស NASA នាពេលនោះ គឺលោក James E. Webb បាននិយាយថា វាគ្មានផ្លូវដែលអាចយកឈ្នះសូវៀតតាមរយៈការសាងសង់ស្ថានីយអវកាសឡើយ ហើយសូវៀតក៏ប្រហែលជាអាចចំណាយពេលមិនយូរក្នុងការបញ្ជូនមនុស្សឲ្យទៅគោចរជុំវិញព្រះច័ន្ទនោះដែរ ប៉ុន្តែលោកបានបន្តថា សហរដ្ឋអាមេរិកប្រហែលមានឱកាសបញ្ជូនមនុស្សឲ្យចុះទៅដល់លើផ្ទៃព្រះច័ន្ទបានមុនសហភាពសូវៀត។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦១ លោក Kennedy បានស្នើក៏ដូចជាប្រកាសជាផ្លូវការអំពីមហិច្ឆតាបញ្ជូនមនុស្សឲ្យចុះទៅដល់ព្រះច័ន្ទ ហើយនាំយកពួកគេត្រឡប់មកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ឲ្យបានមុនទសវត្សរ៍ថ្មីចូលមកដល់។ ក្រោយមក កម្មវិធីអវកាស Apollo ក៏បានលេចចេញជារូបរាងឡើង ហើយលោកប្រធានាធិបតីអាមេរិកបានទស្សន៍ទាយថា ភាពជោគជ័យរបស់វា នឹងជំរុញឲ្យពិភពលោកទាំងមូលជ្រើសរើសយកសហរដ្ឋអាមេរិកជាប្រទេសគំរូ ជាជាងសហភាពសូវៀត។
ប៉ុន្មានសប្តាហ៍ក្រោយមក លោក Kennedy ក៏បានជួបជាមួយនាយករដ្ឋមន្រ្តីរបស់សហភាពសូវៀត លោក Nikita Khrushchev ហើយបានស្នើឡើងថាថា កម្មវិធីនាំយកមនុស្សទៅចុះលើផ្ទៃព្រះច័ន្ទគួរតែជាកិច្ចប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរ តែលោក Khrushchev បានឆ្លើយបដិសេធ។ ខាងសូវៀតបានប្រកែកថា ខ្លួនមិនមានគម្រោងបញ្ជូនមនុស្សទៅចុះលើផ្ទៃព្រះច័ន្ទឡើយ ប៉ុន្តែសូវៀតត្រូវគេដឹងច្បាស់ថាបានសំងំរចនាឈុតអវកាសគំរូសម្រាប់ឲ្យមនុស្សពាក់ពេលចុះលើផ្ទៃព្រះច័ន្ទ រួមជាមួយយានសម្រាប់ចុះចតនៅទីនោះ។
ទោះបីកម្មវិធី Apollo ត្រូវបានបង្កើតឡើងក្រោមស្មារតីប្រកួតប្រជែងគ្នាជាមួយសហភាពសូវៀតក្តី ក៏មានការព្យាយាមជាច្រើនលើកផងដែរដើម្បីបន្ធូរបន្ថយការរត់ប្រណាំងវិស័យអវកាសនេះ ក្រោមហេតុផលការទូត។ កាលពីខែកញ្ញា ឆ្នាំ១៩៦៣ លោក Kennedy បាននិយាយថា សហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅតែអាចធ្វើការជាមួយគ្នាលើកម្មវិធី Apollo។ ប៉ុន្តែលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការអវកាសរវាងភាគីទាំងពីរបានរលាយបាត់ទៅ បន្ទាប់ពីលោក Kennedy ត្រូវបានគេធ្វើឃាតនៅពីរខែក្រោយ។
នាពេលនោះកម្មវិធី Apollo បានក្លាយជាកេរ្តិ៍តំណែលរបស់លោក Kennedy ហើយការរត់ប្រណាំងវិស័យអវកាសនៅតែបន្ត។ អំឡុងការរត់ប្រណាំងវិស័យអវកាស សហភាពសូវៀតសម្រេចបានរឿងជាច្រើនមុនសហរដ្ឋអាមេរិក ដូចជាការហោះហើររយៈពេលវែងក្នុងទីអវកាស កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៦១, ការបញ្ជូនមនុស្សគ្នាច្រើនឡើងទៅទីអវកាស កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៦៤ និងការចេញបណ្តែតខ្លួនក្នុងទីអវកាស (Spacewalk) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៥។ ចំណែកនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៦៦ សូវៀតបានទទួលជោគជ័យ ក្នុងការចុះចតយាន Lunar 9 ដោយសុវត្ថិភាពនៅលើផ្ទៃព្រះច័ន្ទ។ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់អាចបញ្ជូនមនុស្សទៅដល់លើនោះនៅឡើយ។
ទីបំផុតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកក៏សម្រេចរឿងនោះបានមុនសូវៀត គឺ៥ខែមុនពេលវេលាដែលលោក Kennedy បានកំណត់កាលពីដើមទសវត្សរ៍។ នៅថ្ងៃនោះ អវកាសយានិកអាមេរិកពីរនាក់គឺលោក Neil Armstrong និង លោក Buzz Aldrin បានចុះទៅដល់ផ្ទៃព្រះច័ន្ទ ហើយពួកគេបានចំណាយពេលជាង២ម៉ោងដើរនៅលើនោះ មុនពេលវិលត្រឡប់មកដល់ផ្ទៃភពផែនដីវិញដោយសុវត្ថិភាព។
នៅទីបំផុតសហរដ្ឋអាមេរិកសម្រេចបាននូវជោគជ័យដ៏ធំធេងបំផុត ដែលសហភាពសូវៀតមិនអាចធ្វើបាន ហើយវាគឹជាការបើកទំព័រប្រវត្តិសាស្រ្តនៃភាពនាំមុខគេលើពិភពលោកផ្នែកវិស័យអវកាសរបស់អាមេរិក តាំងតែពីពេលនោះ រហូតមកទល់បច្ចុប្បន្ន៕

Comments