មេសិទ្ធិមនុស្សកម្ពុជា នឹងទទួលជួបឯកអគ្គរាជទូតអូស្ត្រាលី ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស នៅថ្ងៃស្អែក

(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ លោក កែវ រ៉ាមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាស្វែងយល់បន្ថែមពីការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជំនួបនេះនឹងធ្វើឡើងនៅទីស្តីការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម