ចំនួនករណីឆ្លង COVID-19 នៅអាមេរិកកើនដល់លើស «២លាននាក់» ខណៈអ្នកស្លាប់កើនដល់ជាង ១១២ពាន់នាក់!

(វ៉ាស៊ីនតោន)៖ គេហទំព័រ worldometers នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះបានឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ២លាននាក់ហើយ និងនៅតែបន្តឈរលេខ ១ ដដែលនៅលើពិភពលោក ក្នុងនាមជាប្រទេសមានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត។

បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ៩៖៤៥នាទីព្រឹកថ្ងៃចន្ទនេះ ករណីឆ្លង COVID-19 សរុបទូទាំងសហរដ្ឋអាមេរិកកើនដល់ ២,០០៧,៤៤៩ករណី ក្នុងនោះអ្នកស្លាប់មាន ១១២,៤៦៩នាក់ និងជាសះស្បើយឡើងវិញ ៧៦១,៧០៨នាក់ ខណៈមនុស្សសរុប ២១.២លាននាក់បានទទួលការធ្វើតេស្ដរក COVID-19។

ទន្ទឹមគ្នានេះក្រុមអ្នកជំនាញក៏បានព្រមានផងដែរថា ស្ថានការណ៍ឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងសហរដ្ឋអាមេរិក អាចនឹងផ្ទុះឡើងខ្លាំងជាថ្មីម្ដងទៀត ស្របពេលបាតុកម្មតវ៉ាប្រឆាំងការរើសអើងពូជសាសន៍ និងទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅតែបន្តធ្វើឡើងដដែល ខណៈបណ្តាលរដ្ឋជាច្រើនបានដកវិធានការរឹតត្បិត៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម