ស្អែកនេះ កម្ពុជា-ចិន នឹងបើកកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង សហប្រធានខាងភាគីកម្ពុជា និងលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នឹងបើកកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យការអនុវត្ដភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំ ក្នុងការកសាងសហគន៍វាសនារួម ព្រមទាំងការដាក់ទិសដៅ និងវិធានការពាក់ព័ន្ធថ្មីៗបន្ថែមទៀត ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ឬបញ្ចប់។
កិច្ចប្រជុំនេះ នឹងមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន១៦ស្ថាប័នខាងកម្ពុជា និងចំនួន១៥ស្ថាប័នខាងចិនចូលរួម ដើម្បីអនុវត្ដន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំក្នុងការកសាងសហគន៍វាសនារួម។
កិច្ចប្រជុំគណៈកម្មាធិការនេះ នឹងពិភាក្សាលំអិតអំពីការអនុវត្ដន៍គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា ហិរញ្ញប្បទានជាជំនួយឥតសំណងរបស់ចិន ព្រមទាំងការនាំចេញអង្ករ ចេក ស្វាយ ទុរេន ម្រេច ស្វាយចន្ទី កៅស៊ូ ស្ករស និងម្សៅដំឡូងមី។ល។ ទៅប្រទេសចិន ដើម្បីជួយកសិករយើងជាពិសេស កម្មករ កម្មការិនី ដែលបច្ចុប្បន្នត្រូវរោងចក្រវាយនភ័ណ្ឌខ្លះបានបិទទ្វារដោយអត់ការបញ្ជទិញ និងដើម្បីភាពអវិជ្ជមាននៃជំងឺ Covid-19 មកលើកម្ពុជាក៏ដូចក្នុងសាកលលោកដែរ៕

Comments