Posts

Showing posts from July, 2020

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រកាសបើកដំណើរការ ប្រព័ន្ធផ្កាយរណប BeiDou-3 ជាផ្លូវការ

Image
(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសបើកដំណើរការបណ្តាញផ្កាយរណប ប៉ីតូវ-៣ (BeiDou-3 Satellite Navigation System) ជាផ្លូវការ ដែលវាមានតួនាទីសម្រួលដល់ វិស័យគមនាគមន៍នៅលើភពផែនដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ លោក ស៊ី ជិនពីង និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជាច្រើនរូបទៀត បានរួមពិធីសម្ពោធខាងលើនេះ នៅក្នុងមហាវិមានប្រជាជនជិន (Great Hall) ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង។ នៅក្នុងឱកាសនោះលោក ចាង យូសៀ (Zhang Youxia) អនុប្រធាន នៃគណៈកម្មការយោធោមជ្ឈិមចិន (CMC) បានលើកឡើងថា ផ្កាយរណប BeiDou-3 ត្រូវបានបាញ់បង្ហោះ ចេញពីមូលដ្ឋានមជ្ឈមណ្ឌលបាញ់បង្ហោះ ស៊ីឆាង (Xichang) នៃខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ផ្កាយរណប BeiDou-3 ខាងលើនេះ ត្រូវបានដឹកជញ្ជូនឡើងទៅទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-3B ហើយវានឹងត្រូវចូលរួម ជាផ្កាយរណបទី ៣០ របស់ចង្កោមផ្កាយរណប BDS-3 និងជាសមាជិកទី ៥៥ នៃបណ្តាញផ្កាយរណប BeiDou ទាំងមូល។ ប្រព័ន្ធផ្កាយរណប BeiDou នឹងជួយដល់ការចង្អុរទិសដៅ សម្រាប់មធ្យោបាយដឹកជញ្ជូននៅលើផែនដី

អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន ស្នើដល់ ឌីជេ តាប៊ុយ និង Jimmy ធ្វើការសុំទោសជាសាធារណៈ ចំពោះពាក្យពេចន៍ប៉ះពាល់ ដល់ស្ថាប័នទូរទស្សន៍ជាតិកម្ពុជា

Image
(ភ្នំពេញ)៖ បន្ទាប់ពីពិធីករ-ពិធីការិនី ក្នុងកម្មវិធី «ពេញចិត្តឬអត់» នៃស្ថានីយទូរទស្សន៍ MYTV លោក តាប៊ុយ និង កញ្ញា Jimmy បានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ គឺ ស្ថានីយទូរទស្សន៍ជាតិ (ទទក) ធ្វើឲ្យមានការរិះគន់ ពីសំណាក់មហាជនរួចមក អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក សាម៉ន បណ្ឌិត្យ បានស្នើដល់លោក តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈចំពោះពាក្យសម្ដី ដែលធ្វើឲ្យប៉ះពាលដល់កិត្តិយសស្ថាប័នជាតិមួយនេះ។ លោក សាម៉ន បណ្ឌិត្យ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ថា «តាមការពិតទៅ វាពុំមានអ្វីឲ្យធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការបារម្ភពីមហាជននោះ គឺនៅត្រង់ថា គាត់ (តាប៊ុយ) ស្ថិតនៅក្នុងវិស័យឯកជន ហើយគាត់យកស្ថាប័នឯកជនមកប្រៀបធៀបជាមួយស្ថាប័នរដ្ឋ ដែលពិធីករខាងគាត់ មានចរិករឡិករឡក់... ត្រង់ហ្នឹងហើយដែលជាការមើលឃើញថា វាហាក់បីដូចជាមិនគួរយក ការប្រៀបធៀបភាសារបស់គាត់ ជាមួយនឹងពិធីករ-ពិធីការិនី របស់ទូរទស្សន៍ជាតិឡើយ»។ លោក សាម៉ន បណ្ឌិត្យ បានបន្ថែមទៀតថា ពិធីករ-ពិធីការិនី របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជាអ្នកមានក្រមសីលធម៌ល្អក្នុងការនិយាយ មានការអធិប្បាយត្រឹមត្រូវ សុភាពរាបសារ ទន់ភ្លន់ ស័ក្តិស

រាជរដ្ឋាភិបាលបន្តអនុគ្រោះផ្នែកពន្ធ ដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ រហូតដល់ខែកញ្ញា ឆ្នាំ២០២០

Image
(ភ្នំពេញ)៖ ដើម្បីជួយសម្រាលនូវការលំបាក របស់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលកំពុងរងផលប៉ះពាល់ ដោយវិបត្តិនៃជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចបន្តអនុគ្រោះពន្ធ បន្ថែមរយៈពេល២ខែទៀត ដល់វិស័យទាំង២នេះ។ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅថ្ងៃទី៣១ ខែកក្កដានេះ បានបញ្ជាក់ថា «បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល 0២ ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែ កញ្ញា ឆ្នាំ២០២០»។ ជាមួយគ្នានេះ ចំពោះវិធានការបន្តជួយវិស័យអាកាសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា «បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល០២ ខែបន្តទៀត ចាប់ពីខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា»។ សូមជម្រាបថា វិបត្តិនៃជំងឺកូវីដ១៩ ធ្វើឲ្យវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន៖ វិស័យ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់នៃសេដ្ឋកិច្ចជាតិ និងការស្ដារជំរុញកំណើន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩

Image
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៥)។ សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី៣១ ខែកក្កដានេះបានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់, ដោយស្ថិតក្នុងស្មារតីបុរេសកម្ម គួបផ្សំនឹងកិច្ចសហការ និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាជន និងវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ៤ ជុំ ជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ គិតមកដល់ពេលនេះ, កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់ ។ ជាក់ស្តែង, ប្រជាជនទូទៅ ក៏ដូចជាធុរជន បាននិងកំពុងផ្លាស់ប្តូរទម្លាប់ និងឥរិយាបទសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយសម្រេចចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ នៅតាមបណ្ដាខេត្ត-ក្រុងនានានៅទូទាំងប្រទេស និងចាប់ផ្តើមប

WHO ណែនាំ៖ «ប្រទេសនានាគួរចាប់ផ្តើមបើក ជើងហោះហើរអន្តរជាតិវិញជាបណ្តើរៗ ដោយការប្រុងប្រយ័ត្នខ្ពស់»

Image
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ថា ប្រទេសនីមួយៗគួរតែចាប់ផ្តើមបន្តូរបន្ថយ ការរឹតត្បឹតសម្រាប់ការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ ដោយផ្អែកលើការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ ហើយត្រូវផ្តល់អាទិភាពដល់អ្នកធ្វើដំណើរចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ WHO បានឲ្យដឹងថា អាទិភាពនេះគួរតែផ្តល់ដល់ការធ្វើដំណើរ ចាំបាច់មួយចំនួនរួមមាន សកម្មភាពមនុស្សធម៌, ការធ្វើដំណើររបស់បុគ្គលចាំបាច់ និងការធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញជាដើម។ WHO ក៏បានជំរុញឲ្យប្រទេសនីមួយៗ ធ្វើការវាយតម្លៃដោយខ្លួនឯង មុននឹងអនុញ្ញាតិឲ្យមានការធ្វើដំណើរអន្តរជាតិឡើងវិញនេះ។ កាលពីដើមសប្តាហ៍នេះ WHO បានគូសបញ្ជាក់ថា បំរាមសម្រាប់ការធ្វើដំណើរអន្តរជាតិ មិនអាចបន្តជារៀងរហូតនោះទេ ហើយប្រទេសនីមួយៗគួរតែចាត់វិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺនៅក្នុងស្រុក ឲ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា វិធានការការពារសុខភាព ដែលត្រូវបានដាក់ចេញដោយ WHO សម្រាប់អ្នកដំណើរតាមយន្ដហោះរួមមាន ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការលាងដៃឲ្យបានញឹកញាប់, ការចៀសវាងការប៉ះភ្នែក ច្រមុះ ឬមាត់, និង

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១១ឆ្នាំ ការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោក របស់អង្គការយូណេស្កូ

Image
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហោះសារអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ កក្កដានេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បណ្ណសារសារមន្ទីរទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្ស និងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានសូមថ្លែងអំណរគុណ ចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមក ពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (នាយកដ្ឋានសារមន្ទីរ និងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕

អនុព័ន្ធយោធាស្ថានទូតចិន៖ ប្តេជ្ញាចិត្តការពារសន្តិភាព ផ្តួចផ្តើមសហការគ្នាប្រឆាំងនឹងអំណាចគាបសង្កត់

Image
(ភ្នំពេញ)៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ជាខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ក្នុងរយៈពេល៩៣ឆ្នាំកន្លងមកនេះកងទ័ពប្រជាជនចិន បានជម្នះពុះពាររាល់ឧបសគ្គទាំងឡាយ បានចូលរួមលះបង់យ៉ាងធំធេងទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ បានកសាងស្នាដៃដ៏មហិមាសម្រាប់សន្តិសុខជាតិ បានរួមចំណែកយ៉ាងធំធេងសម្រាប់សន្តិភាពពិភពលោកផងដែរ។ បច្ចុប្បន្ននេះកងទ័ពរំដោះប្រជាជនចិន បានដឹកនាំដោយផ្តោតលើគោលដៅពង្រឹងវិស័យយោធាដែលស្ថិតក្រោមស្ថានភាពថ្មីនៃបក្សបានធ្វើដំណើរឆ្ពោះទៅមុខលើ វិថីពង្រឹងវិស័យយោធា ដែលមានលក្ខណៈពិសេសនៃប្រទេសចិនយ៉ាងមុតមាំ និងមិនវៀចវេរ បន្តអនុវត្តការពារសន្តិភាពដែលជាបេសកកម្មរបស់កងទ័ពយោធា នៃប្រទេសមហាអំណាច ដើម្បីឆ្ពោះទៅគោលដៅយ៉ាងអង់អាចក្លាហានក្នុងការបង្កើតកងទ័ពយោធាដ៏ខ្លាំងពូកែ នៅលើពិភពលោកប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។ កងទ័ពយោធាចិនជាកម្លាំងយ៉ាងមុតមាំក្នុងការការពារសន្តិភាពលើពិភពលោក។ បច្ចុន្ននេះ ពិភពលោកកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានអស់រយៈពេលយូរមកហើយ ការគំរាមកំហែងសន្តិសុខប្រពៃណី និង មិនមែនប្រពៃណីមានទំនាក់ទំនងនឹងគ្នា សង្គមមនុស្សជាតិប្រឈមមុខជាមួយបញ្ហាថ្មីៗមិនចេះចប់មិនចេះហើយ កងទ័ពយោធាចិន

ចិនប្រឹងប្រែងទិញផលិតផលកសិកម្មពីអាមេរិក ប៉ុន្តែនៅតែមិនអាចគ្រប់ចំនួន ទៅតាមកិច្ចព្រមព្រៀង

Image
(ប៉េកាំង)៖ អស់រយៈពេល ០៧ខែមកនេះការសន្យារបស់ចិន ក្នុងការនាំចូលផលិតផលកសិកម្មអាមេរិកតម្លៃ ៣៦.៥ពាន់លានដុល្លារ ទំនងជាមិនអាចបំពេញបាន តាមគោលដៅគ្រោងទុកបានឡើយនៅក្នុងឆ្នាំនេះ។ ប៉ុន្តែទីក្រុងប៉េកាំងក៏នឹងមិនរំលោភលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោននោះដែរ បើទោះជាទំនាក់ទំនងរវាងមហាអំណាចទាំងពីរ កំពុងតានតឹងខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។ ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១» កាលពីខែមករាកន្លងទៅ ដោយចិនក៏បានសន្យាបង្កើនការទិញផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិកផងដែរ។ សរុបទិន្នន័យកាលពីខែឧសភាកន្លងទៅ ចិនបានទិញផលិតផលកសិកម្មពីអាមេរិកត្រឹមតែ ៦ពាន់លានដុល្លារ ឬស្មើនឹង ៩.១ភាគរយតែប៉ុណ្ណោះ គិតត្រឹមរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ និង ៣១ភាគរយទាបជាងកម្រិតកាលពីឆ្នាំ២០១៧។ តែទោះជាយ៉ាងនេះក្ដី បើតាមក្រុមអ្នកជំនាញចិនមិនចង់រំលោភលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នោះឡើយ ដ្បិតចិនខ្លាចអាមេរិកប្រើប្រាស់លេសនេះ ដើម្បីរិះគន់ ឬដាក់ទណ្ឌកម្មថ្មីទៀត ហើយម្យ៉ាងវិញទៀត ចិនក៏ត្រូវការផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិកផងដែរ ជាពិ

អ្នកវិនិយោគបានដាក់សំណើទិញ TikTok ពីក្រុមហ៊ុនចិន ក្នុងតម្លៃ ៥០ពាន់លានដុល្លារ

Image
(ហុងកុង)៖ អ្នកវិនិយោគមួយចំនួនដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ByteDance (TikTok) បាននិងកំពុងតែសម្លឹងមើលក្នុងការទិញយកកម្មវិធី TikTok ក្នុងតម្លៃ ៥០ពាន់លានដុល្លារអាមេរិក ដើម្បីកុំឱ្យកម្មវិធីមួយនេះមានឈ្មោះថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬក្រុមហ៊ុនចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ ប្រភពព័ត៌មានជាច្រើនបានរាយការណ៍មកថា ក្រុមអ្នកវិនិយោគទុនជាច្រើន ដូចជា Sequoia និង General Atlantic បានដាក់សំណើទិញយកភាគហ៊ុន ក្នុងទ្រង់ទ្រាធំ ឬទិញយកកម្មវិធី TikTok ដាច់ចេញពីក្រុមហ៊ុន ByteDance តែម្ដង ដែលពួកគេហ៊ានឱ្យតម្លៃរហូតដល់ ៥០ពាន់លានដុល្លារអាមេរិក។ ក្រុមអ្នកវិភាគបានមើលឃើញថា តម្លៃនេះស្នើនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់ TikTok ចំនួន៥០ដង ព្រោះបើតាមការវិភាគ TikTok អាចរកប្រាក់ចំណូលបានត្រឹមតែ ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។ ប្រភពដដែលបានបញ្ជាក់ថា នៅពេលនេះនាយកប្រតិបត្តិ និងជាស្ថាបនិក TikTok កំពុងតែពិចារណាលើសំណើរបស់ក្រុមអ្នកវិនិយោគ ប៉ុន្តែគេនៅមិនទាន់ដឹងថា ការទិញនេះអាចជាល្បិចមួយដើម្បីឱ្យ TikTok រួចផុតពីការហាមឃាត់នៅក្នុងប្រទេសនៅលោកខាងលិច ខណៈដែលអាមេរិក និងបណ្ដាប្រទេស

ស្រ្តីខ្មែរមានសញ្ជាតិអាមេរិកលួចរត់ចេញពីកន្លែងចត្តាឡីស័ក មិនមានមេរោគជំងឹកូវីដ១៩ទេ, អនុញ្ញាតឱ្យចេញទៅផ្ទះថ្ងៃនេះហើយ

Image
(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ ត្រូវបានអះអាងថាមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។ ស្ត្រីរូបនេះ នឹងត្រូវអនុញ្ញាតឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះហើយ។ សូមរំលឹកថា ស្ត្រីឈ្មោះ រ៉ូស វីរា នេះ កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មី។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃ ហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។ លោកអភិបាលខេត្ត បានបន្ថែមថា ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះផងដែរ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បា

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់ ខណៈអ្នកជាសះស្បើយចំនួន៨នាក់

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់ និងជាសះស្បើយ០៨នាក់។ សេចក្តីប្រកាសព័ត៌មានទើបទទួលបានមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផល វិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ នៅក្នុងបន្ទប់មួយដោយឡែក នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកាំង នៃស្ថានទូតនេះ។ ដោយឡែកសម្រាប់អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ដែលបានជាសះស្បើយមានបុរសជនជាតិខ្មែរ០៧នាក់ និងស្ត្រីជនជាតិអាមេរិក០១នាក់៖ ១៖ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២៖ បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រស្តីពី ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដល់នាយទាហានជាន់ខ្ពស់

Image
(ភ្នំពេញ)៖ ដើម្បីលើកស្ទួយកម្រិតសមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំអង្គភាពទ័ព ក្រោមចំណុះក្រសួងការពារជាតិ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិ បានរៀបចំផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ស្តីពី ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមជានាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនដែលអញ្ជើញមកពីបណ្តាលអគ្គនាយក អគ្គនាយកដ្ឋានក្រសួងការពារជាតិយ៉ាងច្រើនផងដែរ។ ស្ថិតនៅក្នុងឱកាសនោះដែរ ខ្លឹមសារដំបូងមុននឹងចាប់ផ្តើមកម្មវិធី លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានលើកយកពាក្យ ៣ប្រយោគ គឺ អគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក អគ្គមគ្គុទេសក៏ និងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពពេញលេញ!។ លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រនេះ ដើម្បីធ្វើយ៉ាងឱ្យថ្នាក់ដឹកនាំនៅតាមនាយកដ្ឋានចំណុះក្រសួងការពារជាតិ ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងដឹកនាំនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកច