ចិនប្រឹងប្រែងទិញផលិតផលកសិកម្មពីអាមេរិក ប៉ុន្តែនៅតែមិនអាចគ្រប់ចំនួន ទៅតាមកិច្ចព្រមព្រៀង

(ប៉េកាំង)៖ អស់រយៈពេល ០៧ខែមកនេះការសន្យារបស់ចិន ក្នុងការនាំចូលផលិតផលកសិកម្មអាមេរិកតម្លៃ ៣៦.៥ពាន់លានដុល្លារ ទំនងជាមិនអាចបំពេញបាន តាមគោលដៅគ្រោងទុកបានឡើយនៅក្នុងឆ្នាំនេះ។ ប៉ុន្តែទីក្រុងប៉េកាំងក៏នឹងមិនរំលោភលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោននោះដែរ បើទោះជាទំនាក់ទំនងរវាងមហាអំណាចទាំងពីរ កំពុងតានតឹងខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១» កាលពីខែមករាកន្លងទៅ ដោយចិនក៏បានសន្យាបង្កើនការទិញផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិកផងដែរ។ សរុបទិន្នន័យកាលពីខែឧសភាកន្លងទៅ ចិនបានទិញផលិតផលកសិកម្មពីអាមេរិកត្រឹមតែ ៦ពាន់លានដុល្លារ ឬស្មើនឹង ៩.១ភាគរយតែប៉ុណ្ណោះ គិតត្រឹមរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ និង ៣១ភាគរយទាបជាងកម្រិតកាលពីឆ្នាំ២០១៧។

តែទោះជាយ៉ាងនេះក្ដី បើតាមក្រុមអ្នកជំនាញចិនមិនចង់រំលោភលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នោះឡើយ ដ្បិតចិនខ្លាចអាមេរិកប្រើប្រាស់លេសនេះ ដើម្បីរិះគន់ ឬដាក់ទណ្ឌកម្មថ្មីទៀត ហើយម្យ៉ាងវិញទៀត ចិនក៏ត្រូវការផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិកផងដែរ ជាពិសេសគឺសណ្ដែកសៀង។ ជាធម្មតាក្នុងមួយខែៗ ចិនត្រូវការសណ្ដែកសៀងពី ៧-៨លានតោនឯណោះ ដើម្បីបំពេញតម្រូវការទីផ្សារ ដ៏ធំមហិមារបស់ខ្លួន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម