Huawei គំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G ដល់អាមេរិក និងអង់គ្លេស ជាការសងសឹក

(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នៅពេលនេះ កំពុងប្រឈមមុខខ្លាំងនៅក្នុងទីផ្សារបណ្ដាលប្រទេសនៅលោកខាងលិច ដោយសារតែមានការហាមឃាត់ការប្រើបច្ចេកវិទ្យា 5G ប៉ុន្តែនៅពេលនេះ Huawei បានបង្ហើបឲ្យដឹងថា ប៉ាតង់ 5G ខ្លួនជាអ្នកកាន់កាប់ ដូច្នេះរឿងចេញអាជ្ញាប័ណ្ណឆ្លងដែនអាចនឹងលុបចោល។

យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បើទោះបីជារដ្ឋាភិបាលនៃបណ្ដាប្រទេសនៅលោកខាងលិច មិនព្រមប្រើឧបករណ៍ ឬបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ក្ដី ក៏ Huawei នៅតែទទួលបានផលចំណេញដដែល ព្រោះថាច្បាប់ និងប៉ាតង់ 5G គឺជាកម្មវិធីរបស់ Huawei ។

ក្រុមហ៊ុន Nokia និង Ericsson ដែលកំពុងតែឈរឈ្មោះសម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាគមនាគមន៍ 5G សម្រាប់ប្រទេសលោកខាងលិច ក៏ត្រូវការជំនួយពីខាងក្រុមហ៊ុន Huawei ផងដែរ ព្រោះថាបើសិនជា Huawei មិនលក់ប៉ាតង់ឆ្លងដែន ឬឆ្លើយប្រទេសឲ្យទេ នោះក្រុមហ៊ុនទាំងពីរនឹងប្រឈមមុខក្នុងផ្លូវច្បាប់។

វាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុន Huawei ក្រោយពេលដែលប្រទេសលោកខាងលិចទាំងនេះបានហាហាត់ និងឈប់ប្រើបច្ចេកវិទ្យារបស់ខ្លួន។

នៅក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុន Huawei បានប្ដឹងក្រុមហ៊ុនទូរគមនាគមន៍អាមេរិក Verizon ពីបទរំលោភលើកប៉ាតង់របស់ខ្លួន និងទាមទារសំណង ១ពាន់លានដុល្លារអាមេរិក៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម