រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចុះពិនិត្យការរៀបចំទីតាំងសុវត្ថិភាព សម្រាប់ការពិនិត្យធ្វើតេស្ដសំណាក រកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយប្រតិភូរួមដំណើរ បានចុះពិនិត្យអគារពិសោធន៍ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែលបាននិងកំពុងរៀបចំបន្ទប់ និងតម្លើងសម្ភារ បរិក្ខាវេជ្ជសាស្ត្រ សម្រាប់ពិនិត្យធ្វើតេស្ដសំណាករកមេរោគកូវីដ១៩។

មន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានគូសបញ្ជាក់ឲ្យដឹងថា សម្រាប់ការរៀបចំទាំងបន្ទប់ និងតម្លើងសម្ភារបរិក្ខាពេទ្យ និងវេជ្ជសាស្ត្រទាំងនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង នៃមេរោគប្រភេទថ្មី ប្រកបដោយសុវត្ថុភាពខ្ពស់ផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា កន្លងទៅនៅខេត្តសៀមរាប គឺបានបញ្ជូនសំណាក ដើម្បីរកមេរោគកូវីដ១៩ ទៅធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឯរាជធានីភ្នំពេញ។ ហើយការរៀបចំ បន្ទប់សុវត្ថិភាព ការតម្លើងទាំងសម្ភារ បរិក្ខាវេជ្ជសាស្ត្រទាំងនេះរួចរាល់ហើយ មន្ត្រី/បុគ្គលិក ដែលត្រូវបំពេញកិច្ចការនេះ នឹងទទួលបានការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន ពីអ្នកជំនាញ ហើយអ្នកជំនាញដែលពាក់ព័ន្ធ នឹងបន្តការគាំទ្រ ផ្ដល់ចំណេះដឹង និងបទពិសោធន៍ ដើម្បីឲ្យការបំពេញការងារធ្វើតេស្ដសំណាក រកមេរោគកូរ៉ូណា-កូវីដ១៩ ឲ្យទទួលបានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់៕














Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម