លីបង់៖ ទីបំផុតមនុស្ស ១៦នាក់រួមទាំងអ្នកចាត់ការកំពង់ផែត្រូវឃាត់ខ្លួន ក្រោយករណីផ្ទុះសម្លាប់មនុស្ស១៤៥នាក់ និងរបួសជាង៥ពាន់នាក់
(បេរូត)៖ អាជ្ញាធរលីបង់បានឃាត់ខ្លួនមនុស្ស ១៦នាក់នៅក្នុងការស៊ើបអង្កេត ពាក់ព័ន្ធការផ្ទុះឃ្លាំងស្ដុកគីមីដ៏ប្រល័យ នៅឯកំពង់ផែមួយកន្លែងក្នុងរដ្ឋធានី បេរូត (Beirut) ហើយនៅក្នុងចំណោមអ្នកទាំងនេះ ក៏មានអ្នកចាត់ការទូទៅកំពង់ផែម្នាក់ផងដែរ។ នេះបើតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយលីបង់ ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានលីបង់ NNA មិនបានបញ្ជាក់ឈ្មោះបុគ្គល ដែលត្រូវបានចាប់ខ្លួននោះទេ ប៉ុន្តែបានឱ្យដឹងថា អាជ្ញាធរកំពុងសួរចម្លើយមន្ត្រីគយ និងកំពង់ផែចំនួន ១៦នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត ដែលទទួលបន្ទុក ឬជាប់ពាក់ព័ន្ធនឹងការងារថែទាំ ឃ្លាំងស្តុកសារធាតុគីមីខាងលើ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះកាលពីថ្ងៃអង្គារ ត្រូវបានរដ្ឋាភិបាលលីបង់ប្រកាសថា បង្កឡើងដោយការឆេះ និងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល ០៦ឆ្នាំមកហើយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញមនុស្ស ១៤៥នាក់បានស្លាប់ និង ៥,០០០នាក់រងរបួស ខណៈមនុស្សជាង ៣០០,០០០នាក់គ្មានផ្ទះសម្បែងស្នាក់នៅ៕

Comments