Facebook កំពុងប្រឆាំង ត្រាំ? ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ត្រូវរារាំងមិនឲ្យផ្សាយពាណិជ្ជកម្មលើ Facebook

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook ជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចចិត្តហាមឃាត់ជាបណ្ដោះអាសន្ន មិនឱ្យអ្នកគាំទ្រមួយក្រុមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហោះការផ្សព្វផ្សាយពាណិជ្ជកម្ម នៅបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន បន្ទាប់ពីក្រុមនេះបានចែករំលែកព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហ៊ុន Facebook លោក អ៊ែនឌី ស្តូន (Andy Stone) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែក្រុម Super PAC បានចែករំលែកមាតិកា ដែលត្រូវបានក្រុមអ្នកពិនិត្យភាគីទី ៣ ចាត់ទុកថាជាព័ត៌មានក្លែងកា្លយ ដូច្នេះ Facebook បានសម្រេចចិត្តហាមឃាត់ជាបណ្ដោះអាសន្ន មិនឱ្យពួកគេបង្ហោះការផ្សព្វផ្សាយពាណិជ្ជកម្ម នៅបណ្ដាញទំនាក់ទំនងសង្គមរបស់យើង»។

គួរបញ្ជាក់ថា លោក Andy Stone មិនបញ្ជាក់ថាតើការហាមឃាត់នេះ នឹងមានរយៈពេលយូរប៉ុន្មាននោះទេ ប៉ុន្តែក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ បានហៅការសម្រេចចិត្តរបស់ Facebook មានភាពលម្អៀតប្រឆាំងនឹងលោក ត្រាំ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម