ចំណេះដឹងទូទៅ៖ ទម្លាប់របស់មេ Facebook, ហេតុអ្វីសេដ្ឋីរូបនេះ ពាក់អាវដដែលៗទៅធ្វើការ?
(ពិភពលោក)៖ លោក Mark Zuckerberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយមនុស្សរាល់លាននាក់ កំពុងប្រើប្រាស់ពេញពិភពលោក។ កើតនៅឆ្នាំ១៩៨៤ សហគ្រិនវ័យក្មេងរូបនេះ បានក្លាយជាមហាសេដ្ឋីលំដាប់ទី៧ លើពិភពលោក ហើយមានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ៩៨ពាន់លានដុល្លារអាមេរិក (គិតត្រឹមខែសីហា ឆ្នាំ២០២០)។
បើទោះបីជាមានលុយក្នុងដៃចាយមួយជីវិតមិនអស់ក៏ដោយ ក៏មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ តែងតែស្លៀកសម្លៀកបំពាក់ដដែលៗ ទៅធ្វើការ។ តើអ្នកដឹងទេ មូលហេតុអ្វីបានជាគាត់ធ្វើបែបនេះ?

យោងតាមប្រភពពីគេហទំព័រដ៏ល្បី Business Insider បានឲ្យដឹងថា មូលហេតុដែលលោក ម៉ាក ហ្សាក់កឺបឺហ្គ ស្លៀកសម្លៀកបំពាក់ដដែលៗទៅធ្វើការ ដោយសារគាត់មិនចង់ចំណាយ ពេលវេលាខ្ជះខ្ជាយ ក្នុងការសម្រេចចិត្តជ្រើសរើសសម្លៀកបំពាក់អ្វី ដើម្បីស្លៀកពាក់ទៅធ្វើការប្រចាំថ្ងៃឡើយ។
ម៉ាក ហ្សាក់កឺបឺហ្គ ក្រោកពីដំណេកនៅម៉ោង ៨ព្រឹក។ ក្រោយការក្រោកពីដំណេកភ្លាម គាត់បើក Facebook, Facebook Messenger, និង WhatsApp លើទូរស័ព្ទដៃផ្ទាល់ខ្លួន មុនពេលគាត់ចាប់ផ្តើមទំនាក់ទំនងជាមួយមនុស្សដទៃ។ អំឡុងពេលបើកបណ្តាញសង្គមនេះ អាចចំណាយពេលត្រឹមតែ ៣ទៅ៤នាទីប៉ុណ្ណោះ តែអាចយូរជាងនេះ ដោយអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

បន្ទាប់ពីបើកបណ្តាញសង្គមរួច គឺជាពេលវេលាសម្រាប់ធ្វើលំហាត់ប្រាណរបស់ ម៉ាក ហ្សាក់កឺបឺហ្គ។ ជាទូទៅ គាត់ធ្វើលំហាត់ប្រាណ ៣ដង ក្នុងមួយសប្តាហ៍។ Business Insider បានស្រង់សម្តីរបស់គាត់ មកផ្សាយថា «(បើកបណ្តាញសង្គមរួច) ខ្ញុំព្យាយាមរត់ ឬហាត់ប្រាណ, នោះជាវិធីដ៏ល្អ ក្នុងការចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃ»។

ពេលខ្លះ ម៉ាក ហ្សាក់កឺបឺហ្គ យកសុនខសញ្ជាតិហុងគ្រី ដែលលោកចិញ្ចឹមមករត់ហាត់ប្រាណជាមួយផងដែរ។ គាត់និយាយថា ការរត់ជាមួយសុនខបែបនេះ ជួយឲ្យមានអារម្មណ៍រីករាយយ៉ាងខ្លាំង ពីព្រោះតែមើលទៅសុនខនោះ ដូចជាសក់កន្ត្រីងកន្ត្រឿងរត់តាមផ្លូវអញ្ចឹង។

ក្រោយពេលធ្វើលំហាត់ប្រាណរួចហើយ ម៉ាក ហ្សាក់កឺបឺហ្គ មិនរើសច្រើនសម្រាប់អាហារពេលព្រឹកឡើយ។ គាត់ជារឿយៗ ហូបអ្វីដែលមានស្រាប់ នៅលើតុបាយតែប៉ុណ្ណោះ។ ប្រការនេះជាហេតុផលមួយ ដែលលោកនិយាយថា មិនចង់ចំណាយពេលឥតប្រយោជន៍ ដើម្បីយកម្ហូបអាហារមកហូប។
ទម្លាប់មិនចូលចិត្តចំណាយពេល ដើម្បីសម្រេចចិត្តលើរឿងតូចតាចនោះហើយ ដែលធ្វើឲ្យ ម៉ាក ហ្សាក់កឺបឺហ្គ តែងតែស្លៀកសម្លៀកបំពាក់ដដែលៗ ទៅធ្វើការ។ គួរកត់សម្គាល់ថា សម្លៀកបំពាក់របស់លោកសម្រាប់ធ្វើការនោះ រួមមាន ខោខូវប៊ូយ, ស្បែកជើងប៉ាត់តា, និងអាវយឺតពណ៌ប្រផេះ។ ក្នុងទូសម្លៀកបំពាក់គាត់ សុទ្ធតែមានសម្លៀកបំពាក់ប្រភេទនេះ។

ម៉ាក ហ្សាក់កឺបឺហ្គ ចំណាយពេល ៥០ទៅ ៦០ម៉ោង ក្នុងមួយសប្តាហ៍ ដើម្បីធ្វើការនៅក្នុងក្រុមហ៊ុនហ្វេសប៊ុក។ ប្រភពពី CNN បានស្រង់សម្តីគាត់ថា «ខ្ញុំចំណាយពេលជាច្រើន គិតអំពីរបៀបធ្វើយ៉ាងណា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក និងបម្រើសហគមន៍យើងកាន់តែងាយស្រួល»។
ប្រភពព័ត៌មានពី Verge បានរាយការណ៍ថា ម៉ាក ហ្សាក់កឺបឺហ្គ មានបុគ្គលិកពិសេស ១២នាក់ ដើម្បីជួយគាត់ធ្វើការលុបពាក្យទាំងឡាយណា ដែលមិនសមរម្យ ដែលត្រូវបាន Comment ក្នុងទំព័រហ្វេសប៊ុកគាត់ផ្ទាល់។ ហើយបុគ្គលិកពិសេសទាំងនេះ ក៏ជួយគាត់ធ្វើការបង្ហោះ Updates ផ្សេងៗលើទំព័រហ្វេសប៊ុកគាត់ផងដែរ។

ពេលគាត់មិនធ្វើការ ម៉ាក ហ្សាក់កឺបឺហ្គ ចំណាយពេលរៀនភាសាចិនម៉ង់ដារិន (Mandarin Chinese)។ គាត់ថែមទាំងព្យាយាមអានសៀវភៅឲ្យបានច្រើន តាមដែលអាចធ្វើបានផងដែរ ហើយនៅឆ្នាំ២០១៥ គាត់ដាក់កម្រិតកំណត់ខ្លួនឯង ត្រូវអានសៀវភៅថ្មី រៀងរាល់២សប្តាហ៍ម្តង។
កាលវិភាគប្រចាំងថ្ងៃរបស់ ម៉ាក ហ្សាក់កឺបឺហ្គ តែងតែប្រែប្រួលជានិច្ច ជាពិសេសពេលគាត់ធ្វើដំណើរ។ ជារឿយៗ គាត់ជួបជាមួយមេដឹកនាំពិភពលោក ដូចជា សម្តេច Pope Francis នៅក្នុងទីក្រុងរ៉ូម, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋធានីវ៉ាស៉ីនតោន, ប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីស, ក៏ដូចជាតារាសម្តែងល្បីៗ ដូចជាមិត្តភក្តិគាត់ គឺលោក Vin Diesel ជាដើម។

មិនថាកំពុងស្ថិតក្នុងដំណើរកម្សាន្ត ឬធ្វើកាទេ ម៉ាក ហ្សាក់កឺបឺហ្គ តែងតែចំណាយពេលវេលាជាមួយភរិយា គឺលោកស្រី Priscilla Chan និងកូនស្រីទាំង២ គឺ Max និង August។

ម៉ាក ហ្សាក់កឺបឺហ្គ ជាមួយភរិយា

ម៉ាក ហ្សាក់កឺបឺហ្គ និងកូនស្រីឈ្មោះ ម៉ាក (Max)
សូមបញ្ជាក់ថា ស្ថាបនិកហ្វេសប៊ុករូបនេះ មានដើមកំណើតជាជនជាតិជីហ្វ។ ហេតុនេះហើយ ជារៀងរាល់យប់ មុនពេលចូលដំណេក ម៉ាក ហ្សាក់កឺបឺហ្គ តែងតែជីបក្រណាត់កូនៗ ហើយច្រៀងបំពេរបទចម្រៀងសម្រាប់បួងសួង តាមបែបបទរបស់ពួកជីហ្វដល់ពួកគេ៕

Comments