អាមេរិកព្រមាន៖ «ក្រុម hackers កូរ៉េខាងជើងកំពុងវាយប្រហារ និងលួចលុយពីទូ ATM ទូទាំងពិភពលោក»

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថា ក្រុម hackers (ក្រុមវាយប្រហារតាមប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចប្រាក់ចេញពីទូ ATM នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

ការព្រមានរបស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ កូរ៉េខាងជើងបានចាប់ផ្ដើមកំណត់គោលដៅលើធនាគារ នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីព្យាយាមបង្វិលប្រាក់ និងលួចប្រាក់ចេញពីទូ ATM។ ប្រទេសកូរ៉េខាងជើងមិនទាន់បញ្ចេញប្រតិកម្ម ណាមួយចំនួនការចោទប្រកាន់ របស់អាមេរិកខាងលើនេះឡើយ។

គួរបញ្ជាក់ បើតាមអ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអ៉ីនធើណិត និងអ្នកវិភាគគោលនយោបាយការបរទេស ប្រតិបត្តិការវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នហិរញ្ញវត្ថុនេះ ធ្វើឡើងដើម្បីជួយជាថវិកាដល់រដ្ឋាភិបាលកូរ៉េខាងជើង ដែលកំពុងជាប់គាំងសេដ្ឋកិច្ច ដោយសារតែការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម