ស្មាតហ្វូន 5G ចំនួន ២៧៨លានគ្រឿងនឹងត្រូវលក់ចេញទូទាំងពិភពលោកនៅក្នុងឆ្នាំនេះ ខណៈចិននាំមុខគេ
(អាមេរិក)៖ ត្បិតតែទ្វីបលោកខាងលិចត្រូវបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ក្ដី ក៏ប៉ុន្តែតួលេខនៃការលក់ស្មាតហ្វូនប្រើប្រាស់ 5G នៅឆ្នាំ២០២០នេះ ត្រូវបានក្រុមអ្នកវិភាគប៉ាន់ប្រមាណថា កើនឡើងខ្ពស់ ហើយអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈរបាយការណ៍របស់ក្រុមអ្នកវិភាគ Canalys បានឱ្យដឹងថា ស្មាតហ្វូនប្រើប្រាស់ 5G នឹងអាចលក់បានរហូតដល់ ២៧៨លានគ្រឿងទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២០នេះ ដោយក្នុងនោះមាន ៦២ភាគរយ ឬ ១៧២លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន។
ជាមួយគ្នានេះផងដែរ ស្ថាប័នវិភាគ Canalys បានព្យាករណ៍ថា នៅឆ្នាំ២០២១ តួលេខនៃការលក់ស្មាតហ្វូន 5G នឹងកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២០ ដោយក្នុងនោះចិននាំមុខគេដដែល ជាទីផ្សារលក់ដាច់ច្រើនជាងគេ ដែលមានចំនួន ៣០៥លានគ្រឿង ខណៈដែលទីផ្សារអាមេរិកខាងជើងមានចំនួន ៩២លានគ្រឿង។
គួរបញ្ជាក់ផងដែរថា តម្លៃស្មាតហ្វូន 5G នៅទីផ្សារអឺរ៉ុបប្រហែលជា ៧៦៥ដុល្លារអាមេរិក ហើយនឹងធ្លាក់ចុះមកនៅត្រឹម ៤៧៧ដុល្លារអាមេរិក នៅឆ្នាំ២០២៤ ខណៈដែលនៅពេលនេះ Realme V3 5G ជាស្មាតហ្វូន 5G ដំបូងគេមានតម្លៃ ១៥០ដុល្លារអាមេរិក៕

Comments