លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតថ្មី, លោកវរសេនីយ៍ឯក ហុក ចន្តា ជំនួសឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន

(កំពត)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញ ប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត។

ពិធីនេះក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រតិភូអមដំណើរ ព្រមទាំងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធជាច្រើនរូបផងដែរ។

តាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយបានសម្រេចតែងតាំងលោកវរសេនីយ៍ឯក ហុក ចន្តា ពីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពត ទៅជាមេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ទោ យឹន ប៊ុនធឿន ដែលត្រូវតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៣។

ក្នុងពិធីនោះដែរ ក៏មានការតែងតាំង បំពាក់ឋានន្តរស័ក្តិ ជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកំពតជាច្រើនរូបផងដែរ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម