រដ្ឋបាលខេត្តកណ្ដាល ព្រមានពីការជន់លិចខ្លាំងនៅក្រុងតាខ្មៅ, ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង បើទឹកបន្ដឡើងនៅទំបន់៧មករា (កំពង់ទួល) និងស្ទឹងព្រែកត្នោត

 (កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់អំពីស្ថានភាពទឹកទំបន់៧មករា (កំពង់ទួល) និងស្ទឹងព្រែកត្នោត ដែលនៅតែបន្ដជន់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ន។


រដ្ឋបាលខេត្តកណ្ដាល បានបង្ហាញថា ស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំបន់៧មករា (កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់៩.២០ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន (៧ម៉ែត្រ) ដែលបណ្ដាលឲ្យទំនប់សណ្ដរស្ទឹងទាំងសងខាងក្នុងភូមិសាស្ដ្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរលើខ្នងទំនប់សណ្ដរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ មេត្ដាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការអន្ដរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទួលសុវត្ថិភាព ឲ្យបានច្បាស់លាស់៕

































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម