ពលរដ្ឋប្រមាណ១,៣០០០គ្រួសារ ប៉ះពាល់ដោយសារទឹកជំនន់, មនុស្សស្លាប់៣នាក់ ស្រូវចំការប្រមាណ១៥,០០០ហិកតា ត្រូវប៉ះពាល់នៅខេត្តពោធិ៍សាត់

 (ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រមាណ ១៣,០០០គ្រួសារ បណ្តាលឱ្យមនុស្ស៣នាក់ ស្លាប់ ក្នុងនោះមានក្មេងចំនួន២នាក់ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងចំការប្រមាណ ១៥,០០០ហិកតា នេះជារបាយការណ៍បឋម។


ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែតុលានេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកអភិបាលខេត្ត បានចុះពិនិត្យការជន់លិច ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋរងការជន់លិចនៅទីដាច់ស្រយាលប្រមាណ ៤០០គ្រួសារបន្ថែមទៀត នៅឃុំអន្លង់វិល និងឃុំកញ្ជក្នុងស្រុកកណ្តៀង។

ដោយសារពលរដ្ឋខ្វះមធ្យោបាយធ្វើដំណើរព្រោះការជន់លិចនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រតិបត្តិករជួរមុខលើសមរភូមិសង្គ្រោះ រួមនិងលោក ម៉ៅ ធនិន បានសម្រេចធ្វើតាមកាណូត និងធ្វើដំណើរលុយទឹកនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្តង។

ក្នុងឱកាសចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់នេះដែរ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរសុខទុក្ខយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងថ្លែងអំណរគុណដល់ទេសរដ្ឋមន្ត្រី គន់ គីម និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានបញ្ជូនកងទ័ព ព្រមទាំងសម្ភារ និងរថយន្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិគ្រោះមហន្តរាយ តែងបានក្រើនរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថា «មិនត្រូវទុកជនរងគ្រោះណាម្នាក់ចោលនោះឡើយ»។ សារនេះជាការបង្ហាញឱ្យឃើញនូវស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ៕











































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម