រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង៖ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម ក្រុមហ៊ុន ស៉ីនទ្រី បន្ដធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ លើកលែងតែកម្មករផ្នែកបោសសំអាត


ផ្លូវប៉ុណ្ណោះ ដែលបានចូលធ្វើការវិញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែបន្តទាមទារនូវ អត្ថប្រយោជន៍នានាខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ជូនបានឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឲ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៉ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឲ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់ខ្លួនដែលច្បាប់កំណត់។ ក្នុងករណីកម្មករនិយោជិត ក្រុមហ៊ុន ស៉ីនទ្រី ចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបជាបន្តបន្ទាប់ ដើម្បីប្រមូលសំរាមដែលមានការកកស្ទះ នៅរាជធានីភ្នំពេញ ឲ្យអស់ពីសមត្ថភាពលទ្ធភាពដែលមាន។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមទាំងនេះ នៅតាមកន្លែងស្តុកំបណ្តោះអាសន្ន ដែលខណ្ឌ សង្កាត់នីមួយៗបានកំណត់៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម