អាមេរិកកំពុងពន្លឿនការលក់អាវុធ ទៅឲ្យកោះតៃវ៉ាន់ ដែលនឹងបង្កឲ្យចិនក្តៅក្រហាយ

(វ៉ាស៊ីនតោន)៖ សេតវិមាននៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្ដើមនីតិវិធីពន្លឿនការលក់អាវុធទំនើបៗចំនួន ០៣នាក់ឱ្យកោះតៃវ៉ាន់ តាមរយៈការបញ្ជូនលិខិតជូនដំណឹង ស្ដីពីកិច្ចព្រមព្រៀងលក់អាវុធនេះ ទៅកាន់សភាទំាងពីររបស់សហរដ្ឋអាមេរិកអនុម័ត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ០៥រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីអាមេរិកទាំងនេះ មិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធ ដែលអាមេរិកចង់លក់ឱ្យកោះតៃវ៉ាន់នោះទេ។ ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការអាវុធទាំង ០៣ ខាងលើក្នុងនោះរួមមានប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS របស់ក្រុមហ៊ុនឡុកឃីដម៉ាទីន (Lockheed Martin), ប្រព័ន្ធមីស៊ីល SLAM-ER ផលិតដោយក្រុមហ៊ុន Boeing និងប្រព័ន្ធកំណត់ទិសដៅ ឬចលនា (sensor) ផ្នែកខាងក្រៅសម្រាប់បំពាក់លើយន្ដហោះចម្បាំង F-16។

ព័ត៌មានពីការលក់អាវុធបែបនេះ ជារឿយៗតែងតែបង្កការក្ដៅក្រហាយដល់ចិន ដែលតែងតែចាត់ទុកថា តៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងព្រមានប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ជាក់ស្ដែងឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់ Reuters ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធឱ្យកោះតៃវ៉ាន់ ព្រោះថាការធ្វើបែបនេះនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក ព្រមទាំងបង្កអស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) តែប៉ុណ្ណោះ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម