ចាប់ពូលរួចហើយសម្រាប់ Euro 2021 គ្រាដែលពូល F ជាពូលមរណៈ

 (ហ្សូរិច)៖ សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UFEA Euro 2021 ត្រូវបានចាប់ឆ្នោតរួចហើយទាំង ២៤ក្រុម គ្រាដែលពូល F ដែលជាពូលចុងក្រោយគេនោះ គឺជាពូលមរណៈ ដែលប្រជុំទៅដោយក្រុមខ្លាំង។


យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តង និងត្រូវធ្វើឡើងនៅទីតាំង ១០ប្រទេសផ្សេងគ្នាទូទាំងទ្វីបអឺរ៉ុបផងនោះ នឹងចាប់ផ្តើមប្រកួតផ្លូវការចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ ដោយមាន ២៤ប្រទេសចូលរួមជាលើកទី២ គិតចាប់តាំងពី Euro 2016 នៅប្រទេសបារាំងរួចមក។

ព័រទុយហ្គាល់ ជាក្រុមការពារតំណែងជើងឯកដែលឈ្នះលើកដំបូងកាលឆ្នាំ២០១៦ នោះ ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល F ចុងក្រោយគេនៅជាមួយហុងគ្រី បារាំង និងអាល្លឺម៉ង់ ដែលជាពូលស្លាប់រស់ និងគូសត្រូវសងសឹកជាមួយមាន់គកបារាំងទៀត ដ្បិតក្នុង ១ពូលយក ២ក្រុម ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយ និង ក្រុមលេខ៣ ល្អបំផុត ៤ក្រុមក៏ត្រូវបានជ្រើសរើសឡើងវគ្គបន្ទាប់ផងដែរ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម