Posts

Showing posts from December, 2020

ការដឹកជញ្ជូនវ៉ាក់សាំងចិន Sinovac ទៅតួកគីជួបភាពយឺតយ៉ាវ ព្រោះតែការរកឃើញ ករណីឆ្លងកូវីដ-១៩នៅប៉េកាំង

Image
 (អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក ហ្វាហ៍រ៉េតទីន ខូកា (Fahrettin Koca) បានប្រកាសនៅថ្ងៃអាទិត្យ (ពេលវេលានៅអង់ការ៉ា) ថា ការដឹកជញ្ជូនវ៉ាក់សាំង COVID-19 ដំបូងពីក្រុមហ៊ុនចិន Sinovac ត្រូវបានពន្យារពេល ១-២ ថ្ងៃ ដោយសារករណីឆ្លងជំងឺ COVID-19 មួយចំនួនត្រូវបានរាយការណ៍ នៅទីក្រុងប៉េកាំង របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។  ប្រទេសតួកគីបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង CoronaVac ចំនួន ៥០លានដូសពីក្រុមហ៊ុនចិន Sinovac ហើយរំពឹងថានឹងទទួលបានវ៉ាក់សាំងចំនួន ០៣លានដូសដំបូងនៅថ្ងៃចន្ទនេះ។ ទន្ទឹងគ្នានេះ តួកគីក៏នឹងទទួលបានវ៉ាក់សាំងចំនួន ៤.៥លានដូសពីក្រុមហ៊ុនអាល្លឺម៉ង់-អាមេរិក BioNTech និង Pifzer ជាមួយជម្រើសដើម្បីទទួលបាន ៣០លានដូសបន្ថែមទៀតនៅពេលក្រោយផងដែរ។ លោក Koca បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ក្រោយរដ្ឋាភិបាលចិនបានប្រកាសជូនដំណឹង ពាក់ព័ន្ធនឹងករណីឆ្លងថ្មីនៅទីក្រុងប៉េកាំង និងនៅឯនាយកដ្ឋានគយ រាល់ការចល័តទំនិញត្រូវបានផ្អាកជាបណ្តោះអាសន្ន។ មូលហេតុនេះហើយ ទើបការដឹកជញ្ជូនវ៉ាក់សាំងត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេលយ៉ាងយូរ ០២ថ្ង

Facebook បិទក្រុមហ៊ុននៅអៀរឡង់ ដើម្បីកាត់បន្ថយការបង់ពន្ធតិច

Image
 (អាមេរិក)៖ ក្រុមហ៊ុន Facebook បានបិទអាជីវកម្មធំមួយចំនួននៅក្នុងប្រទេសអៀរឡង់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាពន្ធ និងការលក់នៅលើទីផ្សារអន្តរជាតិ។  សារព័ត៌មាន Yahoo បានចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរក្រុមហ៊ុន និងបិទអាជីវកម្មមួយចំនួននៅក្នុងប្រទេសអៀរឡង់ ដែលជាប្រភពប្រាក់ចំណេញខ្ទង់ពាន់លានដុល្លារ និងមិនបានយកពន្ធ។ តាមការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានរកឃើញថា ក្រុមហ៊ុន Facebook បានលាក់បាំងតួលេខនៃប្រាក់ចំណូលពិតនៅក្នុងប្រទេសអៀរឡង់ ខណៈដែលប្រទេសមួយនេះយកពន្ធតិច និងមានខ្លះមិនយកពន្ធ។ ពាក់ព័ន្ធករណីនេះ Facebook មិនបានបញ្ជាក់ពីមូលហេតុច្បាប់លាស់នៃការបិទក្រុមហ៊ុននៅអៀរឡង់នេះទេ ស្របពេលនេះដែល ភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ០.២៥ភាគរយភ្លាមៗផងដែរ៕  

ថៃប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន១៤៤នាក់ទៀត, រដ្ឋមន្ត្រីសុខាភិបាលថៃ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយជួបអភិបាលខេត្តសាមុតសាខន ដែលបានឆ្លងជំងឺកូវីដ-១៩!

Image
 (បាងកក)៖ រដ្ឋាភិបាលថៃនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ១៤៤ករណីថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បន្តកើនដល់ ៦,២៨៥ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។  ទីភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ១១៥ករណីជាករណីឆ្លងក្នុងសហគមន៍, ១៤ករណីជាពលករចំណាកស្រុក និង ១៥ករណីជាករណីដែលកំពុងធ្វើចត្តាឡីស័ក ក្រោយធ្វើដំណើរមកពីក្រៅប្រទេស។ យោងតាមប្រភពដដែល រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក៏កំពុងតែស្ថិតក្រោមការធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ ក្រោយពីបានបើកកិច្ចជំនួបមួយ ជាមួយអភិបាលខេត្ត សាមុត សាខន (Samut Sakhon) លោក វីរ៉ាសាក់ វីជីតសែងស្រ៊ី (Weerasak Wijitsaengsri) ដែលទើបតែរកឃើញថាឆ្លងជំងឺ COVID-19។ គួរបញ្ជាក់ថា បើគិតចាប់ពីចន្លោះថ្ងៃទី១៥-២៧ ខែធ្នូ ចំនួនករណីឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅក្នុងខេត្ត-ក្រុងរហូតដល់ទៅ ៤៣ របស់ប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុប ៦,២៨៥នាក់នៅប្រទេសថៃ ៤,១៨០នាក់បានជាស

ឧកញ៉ាចំនួន៦រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងផ្តល់គោរមងារជា «អ្នកឧកញ៉ា»

Image
 (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារ «ឧកញ៉ា» ជា «អ្នកឧកញ៉ា» ចំនួន៦រូប។  ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បញ្ជាក់ថា ឧកញ៉ា ចំនួន ៦រូប ដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា» រួមមាន៖ ១៖ អ្នកឧកញ៉ា លី ហួរ ២៖ អ្នកឧកញ៉ា សៀ ឬទ្ធី ៣៖ អ្នកឧកញ៉ា សំ អាង ៤៖ អ្នកឧកញ៉ា ឈុន លាង ៥៖ អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ៦៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

លោក ប្រាយុទ្ធ ច័ន្ទអូឆា ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា «ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់»

Image
 (ភ្នំពេញ)៖ ក្នុងសារលិខិតមួយផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ, លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ពេលនេះកាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់។  ក្នុងសារលិខិតរបស់ខ្លួន លោកប្រាយុទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ច សហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»។ លោកបន្តថា៖ «ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង»។ ប្រទេសកម្ពុជា-ថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅណេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ប្រទេសទាំងពីរ។ បើតាមនាយករដ្ឋមន្រ្តីថៃ, ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ចំពោះមរណភាពរបស់មហាឧបាសិកា សើយ ផ្លាមកេសន

Image
 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ចំពោះមរណភាពមហាឧបាសិកា សើយ ផ្លាមកេសន ដែលត្រូវជាម្តាយមីង។  ក្នុងសារលិខិតរបស់សម្តេចតេជោ ផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកា សើយ ផ្លាមកេសន ដែលត្រូវជាម្តាយមីងលោកជំទាវ តៅ តឿន ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ លោកទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៧៖៤៥នាទី ក្នុងជន្មាយុ ៩០ឆ្នាំដោយជរាពាធ។ ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំនេះផងដែរ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ មហាឧបាសិកា សើយ ផ្លាមកេសន គឺជាការបាត់បង់នូវម្ដាយ ម្តាយមីង ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ សប្បុរសធម៌ចំពោះបងប្អូនកូនក្មួយព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានេះដែរ ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួង

តើអ្នកដឹងទេ! ថ្ងៃបុណ្យ Christmas ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃទី២៥ ខែធ្នូ មានប្រវត្តិយ៉ាងដូចម្តេច?

Image
 (បរទេស)៖ ជាទូទៅថ្ងៃបុណ្យ Christmas ត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រឹស្ត (Jesus Christ) ដែលគ្រឹស្តសាសនិកគ្រប់រូបគោរពចាត់ទុកទ្រង់គឺជាបុត្ររបស់ព្រះជាម្ចាស់។ ប៉ុន្តែបច្ចុប្បន្ននេះបុណ្យ Christmas គឺត្រូវបានប្រារព្ធឡើងដោយមនុស្សម្នានៅជុំវិញពិភពលោក មិនថាពួកគេជាអ្នកកាន់សាសនាគ្រឹស្តដែរឬក៏អត់ឡើយ។  សព្វថ្ងៃ Christmas គឺជាឱកាសដែលអាចឲ្យសមាជិកក្រុមគ្រួសារព្រមទាំងមិត្តភក្តិទាំងឡាយ មានពេលវេលាជួបជុំបង្កើតការចងចាំអំពីរឿងល្អៗដែលពួកគេមានជាមួយគ្នា។ មិនតែប៉ុណ្ណោះ វាក៏ជាថ្ងៃដែលមនុស្សគ្រប់វ័យចូលចិត្តនិងទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំផងដែរ ជាពិសេសសម្រាប់ក្មេងៗតែម្តង ព្រោះវាជាពេលដែលអ្នកត្រូវឲ្យកាដូ ឬក៏ទទួលកាដូ។ តាមពិតទៅ ពុំមាននរណាម្នាក់បានដឹងច្បាស់អំពីថ្ងៃប្រសូត្រពិតប្រាកដរបស់ព្រះយេស៊ូនោះទេ ដូច្នេះហើយតើហេតុអ្វីបានជាគេប្រារព្ធបុណ្យ Christmas នៅថ្ងៃទី២៥ ខែធ្នូ? មានទ្រឹស្ដីមួយចំនួនដែលផ្តល់ការបកស្រាយសម្រាប់ក្តីចម្ងល់នេះ។ អ្នកកាន់គ្រឹស្តសាសនិកកាលពីជំនាន់ដំបូងបានជឿថា ថ្ងៃដែលនាងម៉ារៀ (Maria) ត្រូវបានប្រាប់ថានាងនឹងមានទារកដ៏វិសេសវិសាលម្នាក់គឺព្រះយេស៊ូ គឺនៅថ្ងៃទី២៥ ខែមីនា ហៅថាថ្ងៃអ

រដ្ឋាភិបាលចិន ផ្តល់ជំនួយសម្ភារការិយាល័យតម្លៃ ៣០ម៉ឺនដុល្លារ ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា

Image
 (ភ្នំពេញ)៖ ក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាឧបករណ៍សម្ភារការិយាល័យ ដែលគិតជាទឹកប្រាក់មានចំនួន ២លានយ័ន ស្មើនឹង៣០,៦៣៥៩ដុល្លារអាមេរិក ប្រគល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែជិតស្និតឡើង។  ពិធីប្រគល់ និងទទួលឧបករណ៍ សម្ភារការិយាល័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ភាគីចិនតំណាងដោយលោក វ៉ាង យី អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពី សំណាក់មន្ត្រីភាគីទាំងពីរមួយចំនួនផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន មានក្តីសប្បាយរីករាយណាស់ ដែលទទួលបានអំណោយសម្ភារការិយាល័យយ៉ាងច្រើន ដែលជាអំណោយរបស់ក្រសួងការបរទេសចិន ដែលមានតម្លៃ ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រ

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម

Image
 (ភ្នំពេញ)៖ ស្ថាប័នកីឡាជំនាញរបស់កម្ពុជា បាននឹងកំពុងសិក្សាអំពីផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសរបស់កីឡាករ-កីឡាការិនី សម្រាប់សម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដែលបង្ខំឲ្យក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា ត្រូវផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនខែ ក្នុងឆ្នាំ២០២០។ នេះបើតាមការបង្ហើបរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។  ផែនការ B ដែលអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងខាងលើ គឺការសិក្សាពីលទ្ធភាពចម្រាញ់កីឡាករ-កីឡាការិនីល្អៗ មកប្រមូលផ្ដុំមួយកន្លែង ក្រោមលក្ខខណ្ឌបិទទ្វារ ហើយអញ្ជើញគ្រូបង្វឹកបរទេសកម្រិតខ្ពស់មកបង្ហាត់ក្នុងស្រុកវិញ។ តែយ៉ាងណាមុនឈានដល់ផែនការ B ក៏ត្រូវឆ្លងកាត់ការអនុវត្តផែនការ A ឲ្យអស់ពីលទ្ធភាពសិនដែរ ពោលគឺផែនការបញ្ជូនអត្ដពលិកទៅហ្វឹកហាត់ក្រៅស្រុក ដែលមានប្រទេសចិនជាគោលដៅ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី គឺជារឿងចាំបាច់ដែលក្រសួង និងគ្រប់ភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ បន្ទាប់ពីក្រុមជម្រើសជាតិគ្រប់កីឡ

សហរដ្ឋអាមេរិក៖ អ្នកជំងឺ២,៨៣៥នាក់ស្លាប់ និងមនុស្សជិត ២០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ តែក្នុងពេល១ថ្ងៃប៉ុណ្ណោះ!

Image
 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៣,០៣០នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៨៨៣៥នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២០។  ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៩,១១១,៣២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៣៧,០៦៦នាក់ និងជាសះស្បើយឡើងសរុបចំនួន ១១,២១៩,១២៣នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនបានជាង ១លាននាក់ហើយ ក្នុងនោះរួមមានបុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សវ័យចំណាស់ ដែលងាយរងគ្រោះបំផុត ដោយសារតែការឆ្លងរាតត្បាត COVID-19។ ដោយឡែកលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីន

សម្ដេចតេជោ ហ៊ុន សែន៖ បុណ្យគ្រីស្ទម៉ាសឆ្នាំនេះមិនបានធ្វើឡើងអធិកអធមឡើយ គឺធ្វើជាលក្ខណៈគ្រួសាររៀងៗខ្លួន ដើម្បីការពារជំងឺកូវីដ-១៩

Image
 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយប្រជាគ្រិស្តបរិស័ទនៅកម្ពុជាមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធមនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់។  ការក្រើនរំឭកយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជាក់នៅក្នុងទំព័រ Facebook ផ្លូវការរបស់សម្ដេច នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ សម្ដេចតេជោបានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) ដែលជាបុណ្យដ៏សំខាន់របស់ប្រជាគ្រិស្ដបរិស័ទ (Christian) ធ្វើឡើងចំថ្ងៃទី២៥ ខែធ្នូ។ សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រិស្ដបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល

ក្រុមប្រឹក្សាធម្មនុញ្ញ តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ចំពោះបណ្តឹងរបស់ LDP ហើយបិទផ្លូវតវ៉ា

Image
 (ភ្នំពេញ)៖ ក្នុងការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នកំពូលមួយ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញបណ្តឹងរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។  សវនាការជំនុំជម្រះលើបណ្តឹងនេះ បានធ្វើឡើងនៅអគារ «ស» វិមានរដ្ឋចំការមន ដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ លោក អ៉ឹម ឈុនលឹម បានពិនិត្យ និង សម្រេចលើសំណុំរឿងចំនួន ២៨ គឺសំណុំរឿង លេខ៣៦៣/០០៥/២០២០ ដល់លេខ៣៩០/០៣២/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា អង្គសវនាការនេះ មានការចូលរួមពីសំណាក់អ្នកប្តឹងចំនួន១២រូប តំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន៤រូប ព្រមទាំងសាធារណជនផងដែរ។ សំណុំរឿងចំនួន ២៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខា