Facebook បិទក្រុមហ៊ុននៅអៀរឡង់ ដើម្បីកាត់បន្ថយការបង់ពន្ធតិច

 (អាមេរិក)៖ ក្រុមហ៊ុន Facebook បានបិទអាជីវកម្មធំមួយចំនួននៅក្នុងប្រទេសអៀរឡង់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាពន្ធ និងការលក់នៅលើទីផ្សារអន្តរជាតិ។ 


សារព័ត៌មាន Yahoo បានចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរក្រុមហ៊ុន និងបិទអាជីវកម្មមួយចំនួននៅក្នុងប្រទេសអៀរឡង់ ដែលជាប្រភពប្រាក់ចំណេញខ្ទង់ពាន់លានដុល្លារ និងមិនបានយកពន្ធ។

តាមការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានរកឃើញថា ក្រុមហ៊ុន Facebook បានលាក់បាំងតួលេខនៃប្រាក់ចំណូលពិតនៅក្នុងប្រទេសអៀរឡង់ ខណៈដែលប្រទេសមួយនេះយកពន្ធតិច និងមានខ្លះមិនយកពន្ធ។

ពាក់ព័ន្ធករណីនេះ Facebook មិនបានបញ្ជាក់ពីមូលហេតុច្បាប់លាស់នៃការបិទក្រុមហ៊ុននៅអៀរឡង់នេះទេ ស្របពេលនេះដែល ភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ០.២៥ភាគរយភ្លាមៗផងដែរ៕



 

Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !