ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបញ្ចប់ការធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី៣ រួចរាល់ ឲ្យចូលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងវិញ

 (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញជូនដំណឹងសម្រេចអនុញ្ញាតឲ្យចេញ-ចូល បម្រើការងារវិញ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធដារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើតេស្តរកវីរុសកូវីដ១៩ លើកទី៣រួចរាល់ ដែលមានលទ្ធផលអវិជ្ជមានកូវីដ១៩។


ការអនុញ្ញាតឲ្យចូលបម្រើការងារវិញនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

ការចូលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួង ត្រូវបានលើកលែងចំពោះបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាព ដោយក្រសួងសុខាភិបាល និងត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់បំផុត។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យមានការគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម