អ្នកស្រី អង់សាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ឃុំខ្លួនដោយយោធា

(ភូមា)៖ យោងតាមទីភ្នាក់ងារព័ត៌មានបរទេស AFP និងសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និងលោកប្រធានាធិបតី ត្រូវបានចាប់ឃុំខ្លួនដោយយោធានាពេលព្រឹកព្រលឹមនេះ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋប្រហារមួយកំពុងដំណើរការ បន្ទាប់ពីបោះឆ្នោតហើយមានជម្លោះ។

អ្នកនំាពាក្យគណបក្ស National League for Democracy (NLD) party បានឲ្យដឹងថា «មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី ត្រូវបានចាប់ខ្លួន»។

អ្នកនាំពាក្យលោក Myo Nyunt បានប្រាប់ទីភ្នាក់ងាររ៉យទ័រតាមទូរស័ព្ទថា «លោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានគេនាំខ្លួនយកទៅហើយ នៅព្រឹកព្រលឹម»។


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម