សហរដ្ឋអាមេរិក សម្រេចបន្តសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ New START ជាមួយរុស្ស៊ី រយៈពេល ៥ឆ្នាំទៀត

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក បានសម្រេចបន្តសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ ដែលហៅថា New START ជាមួយប្រទេសរុស្ស៊ី រយៈពេល ៥ឆ្នាំទៀត ដោយចាប់ផ្តើមពីថ្ងៃពុធនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Moscow Times នៅយប់ថ្ងៃពុធ ទី០៣ ខែកម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Blinken បាននិយាយថា «លោកប្រធានាធិបតី បៃដិន បានសន្យារក្សាប្រជាជនអាមេរិក ឲ្យរួចផុតពីការគំរាមកំហែងនុយក្លេអ៊ែរ ដោយការស្តារភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក លើការគ្រប់គ្រងអាវុធ»។

សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា «ថ្ងៃនេះសហរដ្ឋអាមេរិក បានបោះជំហានដំបូងឆ្ពោះទៅរកការធ្វើល្អតាមការសន្យា នៅពេលដែលខ្លួនបានបន្តសន្ធិសញ្ញា New START ថ្មី ជាមួយសហព័ន្ធរុស្ស៊ីរយៈពេល ៥ឆ្នាំទៀត»។

គួរបញ្ជាក់ថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១ នេះ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម