កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក ៣២៤,០០០ដូស មកដល់ថ្ងៃទី០២ ខែមីនា

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូសជាលើកដំបូង ដែលនឹងមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ បានចាត់ឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាងសម្ដេចទៅទទួលវ៉ាក់សាំងនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់អង្គភាពសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។

សេចក្ដីប្រកាសព័ត៌មាននេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ចំនួន៣២៤,០០០ដូស។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជារំពឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោកតាមរយៈខូវ៉ាក់ប្រមាណ ៧លានដូស៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម