ឃាត់ខ្លួនជនជាតិចិន៩នាក់ ដែលគេចចេញពីការធ្វើចត្តាឡីស័ក នៅតំបន់ប្រជុំជនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ចូលមកខេត្តតាកែវ
(តាកែវ)៖ កម្លាំងនគបាលស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ នៅត្រង់ចំណុចភូមិកំពង់រាប ឃុំកំពែង ស្រុកព្រៃកប្បាស បន្ទាប់ពីក្រុមជនជាតិចិនទាំងអស់នេះ បានជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង ១៥កៅអីមួយគ្រឿងមានគ្នា ៩នាក់ ក្នុងគោលបំណងចូលមកទឹកដីខេត្តតាកែវ ហើយឆ្ពោះទៅរាជធានីភ្នំពេញ។
លោកអភិបាលស្រុក បានឱ្យដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កម្លាំងនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាល និងបានដឹកជនជាតិចិនទាំងអស់នោះមកដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិតាកែវដែលស្ថិតនៅក្នុងក្រុងដូនកែវ។
គួរបញ្ចាក់ថា នៅព្រឹកថ្ងៃទី៩
ខែមីនានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំ បិទកាស៉ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ៕

Comments