ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នលើការទិញផលិតបំប៉នសុខភាព ឬអាហារបំប៉នសុខភាព នៅលើបណ្តាញសង្គម

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នលើការទិញ ផលិតបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលកំពុងដាក់លក់នៅលើបណ្តាញសង្គម, នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង។

សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា៖ «ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព មិនអាចឬគ្មានប្រសិទ្ធក្នុងការបង្ការ ឬព្យាបាលជំងឺ ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម លើសឈាម...បានឡើយ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាពមួយចំនួន អាចបង្កឲ្យមានហានិភ័យចំពោះសុខភាព និងជួនកាលបង្កគ្រោះថ្នាក់ដល់អាយុជីវិត»។

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម