ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៥០នាទីនាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។

ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀត នឹងអញ្ជើញយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យរាជសុខភាពមួយឆ្នាំពីរដងនៅប្រទេសចិន តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ កំឡុងពេលព្រះអវត្តមានរបស់ព្រះមាហក្សត្រនេះ រាល់ព្រះរាជកិច្ចត្រូវបានប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម