Twitter កំពុងសាកល្បង និងគ្រោងដាក់ឱ្យប្រើមុខងារ «Shop» ឆាប់ៗនេះ

(អាមេរិក)៖ បណ្ដាញសង្គមដែលគួរឱ្យទុកចិត្ត Twitter ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងប្រកាសបង្ហាញនូវមុខងារថ្មី «Shop» ដែល អនុញ្ញាតឱ្យអ្នកអ្នកប្រើប្រាស់ចុចទិញទំនិញបានដូចគ្នាទៅនឹង Facebook និង Instagram ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ព័ត៌មានទាក់ទងនឹងមុខងារ «Shop» នេះ ត្រូវបាន អ្នកប្រើប្រាស់ជាច្រើន ជាពិសេសគឺពពួកអ្នកលក់ទំនិញអនឡាញ និង Influencers មាន អារម្មណ៍រីករាយ ព្រោះថាពួកគេអាចបង្កើតប្រាក់ចំណូលតាមរយៈការលក់ឥវ៉ាន់ ផ្សេងៗនៅលើ Twitter ។ ត្បិតតែមុខងារនេះ អាចផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់មែន ប៉ុន្តែគេមិនទាន់ដឹងថា វានឹងដាក់ចេញឱ្យប្រើក្នុងលក្ខខណ្ឌណានោះទេ។

បើយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ពីសំណាក់លោក Matt Navarra បានឱ្យដឹងថា មុខងារថ្មីនេះគឺបង្ហាញ ក្នុង ទ្រង់ទ្រាជា Shop Online តែម្ដង ពោលគឺមាន Product Name, Shop Name, Product Price និង Shop button ជាដើម។

គួរបញ្ជាក់ផងដែរថា មុខងារនេះ ត្រូវបាន Facebook ដាក់ឱ្យប្រើប្រាស់ជាយូរមកហើយ ហើយក៏រកចំណូលបានច្រើនសន្ធឹកផងដែរ និង រហូត ដល់បច្ចុប្បន្ន WhatsApp ក៏មានមុខងារនេះផងដែរ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម