Posts

Showing posts from October, 2022

រុស្ស៉ីធ្វើតេស្តនាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងមានបំពាក់មីស៉ីលបាលីស្ទិគ

Image
  (មូស្គូ)៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា រុស្ស៉ីកំពុងដំណើរការសាកល្បង នាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ ចំពោះមុខភាពតានតឹងកើនឡើង ជាមួយក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោក នីកូឡៃ យេវមេនូវ (Nikolay Yevmenov) បានប្រកាសឱ្យដឹងដូច្នេះថា «នាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះថា ចេណឺរ៉ាលីស្ស៉ីម៉ូ ស៊ូវ៉ូរូវ (Generalissimo Suvorov) កំពុងស្ថិតក្រោមការដាក់ដំណើរការ​សាកល្បង»។ នាវាមុជទឹកថ្មីនេះ គឺជានាវាមុជទឹកបំពាក់មីស៉ីលផ្លោងទី៦ នៃត្រកូលនាវាមុជទឹក «បូរី (Borei)» របស់រុស្ស៉ី និងជានាវា​ទី៣ នៃប្រភេទ Borei-A ដែលត្រូវបានដំឡើងសមត្ថភាពបន្ថែម។ នាវាមុជទឹក Borei-A នីមួយៗ អាចផ្ទុកមីស៉ីលផ្លោងបាលីស្ទិគ ដែលបាញ់ចេញពី​ក្រោមផ្ទៃទឹក ឬហៅកាត់ថា SLBM ប្រភេទ ប៊ូឡាវ៉ា (Bulava) រហូតដល់១៦គ្រាប់ ហើយមីស៉ីលទាំងនេះ សុទ្ធតែអាចបំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរបាន។ គួរបញ្ជាក់ថា ក្នុងខែតុលានេះ ទាំងរុស្ស៉ីនិងបក្សសម្ព័ន្ធយោធាលោកខាងលិច NATO សុទ្ធតែបានធ្វើសមយុទ្ធនុយក្លេអ៊ែរដូចគ្នា។ ដោយឡែក ក

«សន្សំតិចប្រសើរជាងមិនបានសន្សំ»៖ ជាប្រធានបទសម្រាប់អបអរទិវាសន្សំអាស៊ាន ឆ្នាំ២០២២

Image
  (សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា សហការដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ទិវាសន្សំអាស៊ាន ដែលប្រធានបទនៅឆ្នាំនេះ សន្សំតិចប្រសើរជាងមិនបានសន្សំ នៅក្នុងខេត្តសៀមរាប។ ទិវាសន្សំអាស៊ាននេះ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា។ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យបង្កើនអនុវត្តនូវទម្លាប់ក្នុងការសន្សំ ជាពិសេសគឺការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា ក៏ដូចជាចៀសវាងនូវហានិភ័យផងដែរ។ លោក យុន លីនណេ ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់តាមមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពខ្ពស់។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានលើកឡើងថា ទិវាសន្សំអាស៊ាន គឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការការងារអាស៊ាន សម្រាប់កិច្ចការបរិយាបន្នហិរញ្ញវត្ថុ និងមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការសន្សំ ស្របតាមកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន

ថ្ងៃនេះជាខួបទី១០០ព្រះវស្សា នៃថ្ងៃប្រសូត្រ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ, លោក ហ៊ុន ម៉ានី ដឹកនាំរៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០អង្គ

Image
  (ភ្នំពេញ)៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបទី១០០ ព្រះវស្សា នៃថ្ងៃប្រសូត្រ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំរៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ នៅព្រះមណ្ឌបព្រះបរមរូប។ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ថ្វីត្បិតព្រះវរកាយព្រះអង្គបានចាកឆ្ងាយពីកូនចៅ ចៅទួតក៏ពិតមែន ក៏ព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងកសាងជាតិនៅស្ថិតក្នុងការក្រឳបេះដូងទូលព្រះបង្គំយើងខ្ញុំជាដរាប។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ទូលព្រះបង្គំសូមសម្តែងនូវសេចក្តីថ្លែងអំណរព្រះរាជគុណ ប្រកបដោយកត្តញ្ញូកតវេទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិមុទិតា រៀបចំព្រះរាជពិធីដ៏

រដ្ឋធានីកៀវនិងតំបន់ដទៃទៀតរងការបាញ់មីស៉ីល ក្រោយរុស្ស៉ីចោទអ៊ុយក្រែនថា ប្រើដ្រូនវាយប្រហារ ក្រុមនាវាយោធារបស់ខ្លួន

Image
  (កៀវ)៖ នាថ្ងៃចន្ទនេះ ការវាយប្រហារដោយមីស៉ីល ត្រូវបានរាយការណ៍នៅតំបន់ផ្សេងៗ ក្នុងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បន្ទាប់ពីសប្តាហ៍មុន រុស្ស៉ីបានទម្លាក់កំហុសលើអ៊ុយក្រែន សម្រាប់ការវាយប្រហារដោយដ្រូន ទៅលើក្រុមនាវាយោធារបស់ខ្លួន ប្រចាំសមុទ្រខ្មៅ ដែលឈរជើងនៅតំបន់គ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ ផ្សែងខ្មៅៗត្រូវបានគេមើលឃើញ ហុយឡើងលើផ្ទៃអាកាសនៅទីក្រុងកៀវ បន្ទាប់ពីហេតុការណ៍ផ្ទុះជាង១០លើក ត្រូវបានឮសូរនៅទីនោះ ខណៈពួកវាទំនងជាលទ្ធផល នៃការវាយប្រហារដោយមីស៉ីល។ យោងតាមអភិបាលក្រុងកៀវ នៅផ្នែកមួយចំនួននៃទីក្រុង ការផ្គត់ផ្គង់ទឹក អគ្គិសនី ព្រមទាំងបណ្តាញទូរស័ព្ទ គឺបានដាច់ក្រោយបន្ទុះទាំងនោះ។ ទន្ទឹមគ្នា អាជ្ញាធរអ៊ុយក្រែន នៅតំបន់ភាគខាងជើង ខាងកើត និងភាគកណ្តាល ក៏បានរាយការណ៍ពី ការវាយប្រហារដោយមីស៉ីល កាលពីវេលាព្រឹកថ្ងៃចន្ទនេះផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារមីស៉ីលរបស់ខ្លួន មកលើអ៊ុយក្រែន ដែលនា​ពេលនោះ រុស្ស៉ីបានចោទទីក្រុងកៀវថា ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានយុទ្ធសាស្រ្ត ដែលតភ្ជាប់តំបន់គ្រីមៀជាមួយប្រទេសរុស្ស៉ី។ ដោយឡ

ប្រធាន គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោតថ្មីដំណើរការល្អតាមការគ្រោងទុក ខណៈ១១ថ្ងៃមកនេះ មានពលរដ្ឋគ្រប់អាយុចុះឈ្មោះជាង១៥ម៉ឺននាក់

Image
  (ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅទូទាំងប្រទេស គឺមានដំណើរល្អតាមការគ្រោងទុក ហើយសម្រាប់រយៈពេល១១ថ្ងៃដំបូងនេះ មានប្រជាពលរដ្ឋគ្រប់អាយុ១៥ម៉ឺននាក់ហើយ បានមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ បើតាម លោក ប្រាជ្ញ ចន្ទ, សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ គឺមានល្បឿនលឿនជាងឆ្នាំមុនបន្តិច ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនចំពោះ សារៈប្រយោជន៍នៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យដំណើរការឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទីទី៣១ ខែតុលា ឆ្នាំ២០២២នេះ ប្រធាន គ.ជ.ប បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សន្ទុះនេះ គឺប្រដំប្រសងនឹងផែនការយើង ដែលផែនការតាមការប៉ាន់ស្មានមនុស្សដែលមកចុះឈ្មោះអាចក្នុងរង្វង់៤០ម៉ឺននាក់ ប៉ុន្តែមកដល់ថ្ងៃនេះ (៣១ ខែតុលា) បានជាង១៥ម៉ឺននាក់ហើយ តាមរយៈសន្ទុះនៃគឺអាចសម្រេចបានតាមផែនការគ្រោងទុក»។ បើទោះបីជាមានបញ្ហាមួយចំនួនដែលបង្កឡើងដោយសារទឹកជំនន់នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្តី ក៏ប៉ុន្តែវាមិនបានបង្អាក់ដំណើរដល់មន្ត្រីចុះ

ម្ចាស់ Twitter ថ្មីលោក Elon Musk កំពុងដាក់ចេញមុខងារ Verify អ្នកប្រើប្រាស់ក្នុងតម្លៃ ១៩.៩៩ដុល្លារក្នុងមួយខែ

Image
  (បរទេស)៖ បន្ទាប់ពីកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារត្រូវបានបញ្ចប់ពេលនេះលោក Elon Musk បានឱ្យដឹងថា លោកនឹងកែប្រែទៅលើដំណើរការ Verify Twitter Blue (សញ្ញាធីកពណ៌ខៀវ) របស់អ្នកប្រើប្រាស់ Twitter ឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខណៈដំណើរការនេះនឹងតម្រូវឱ្យបង់ប្រាក់ចន្លោះពី ៤.៩៩ដុល្លារ ដល់ ១៩.៩៩ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ មុខងារ Twitter Blue ឬហៅថា សញ្ញាធីកពណ៌ខៀវត្រូវបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ដែលវាជាសេវាកម្មជាវរបស់បណ្តាញផ្សព្វផ្សាយសង្គមដ៏ធំនេះដែលផ្តល់ជូននូវ «ការចូលប្រើប្រាស់ផ្តាច់មុខចំពោះមុខងារពិសេសៗជាច្រើន» រួមជាមួយនឹងជម្រើសអាច Edit Tweet បានថែមទៀត។ ដោយឡែកចំពោះមុខងារ Twitter Blue នេះមានសម្រាប់តែអ្នកប្រើប្រាស់ជម្រើសបង់ប្រាក់ប្រចាំខែប៉ុណ្ណោះ។ ប្រភពពីកាសែតបច្ចេកវិទ្យា Platformer បានឱ្យដឹងថា ម្ចាស់ Twitter ថ្មីលោក Elon Musk ចាប់ផ្តើមដាក់ចេញនូវមុខងារបង់ប្រាក់ប្រចាំខែសម្រាប់សញ្ញាធីកពណ៌ខៀវនេះ ក្នុងគោលបំណង Verify អត្តសញ្ញាណម្ចាស់គណនីរបស់ខ្លួន ក៏ដូចជាការទាញយកចំណូលមួយផ្នែកក្នុងការពង្រឹងមុខងារនេះផងដ