Apple ប្រកាសបញ្ឈប់ការផលិត iPhone 14 Plus ភ្លាមៗបន្ទាប់ពីមិនសូវទទួលបានការគាំទ្រ

 (បរទេស)៖ បន្ទាប់ពីការដាក់លក់ iPhone 14 Plus ហាក់មិនសូវទទួលបានការគាំទ្រ ពេលនេះ Apple សម្រេចបញ្ឈប់ការផលិតហើយ។ ពោលគឺ Apple បានស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គត់ប្រទេសចិនមួយរបស់ខ្លួនបញ្ឈប់ការផលិតភ្លាមៗ ខណៈលើកហេតុផលថាវាបណ្តាលមកពីភាគហ៊ុនធ្លាក់ចុះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។


iPhone 14 Plus ដែលជាផ្នែកមួយនៃត្រកូលថ្មីរបស់ Apple ឆ្នាំនេះបានប្រកាសជាលើកដំបូងនៅថ្ងៃទី០៧ ខែកញ្ញា ដែលត្រូវបានគេចាត់ទុកថាវាមានតម្លៃទាបជាងម៉ូដែល Pro ហើយត្រូវបាន Apple សម្រេចដាក់លក់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅនេះ។ តែយ៉ាងណាបន្ទាប់ពីការចេញលក់ជាផ្លូវការម៉ូដែលនេះហាក់មិនសូវទទួលបានប្រជាប្រិយភាពនោះទេ ទាំងនេះត្រូវបានគេអះអាងថាដោយសារតែ Apple មិនមានការកែលម្អច្រើនទៅលើម៉ូដែលនេះ ដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់គាំទ្រម៉ូដែល Pro ដែលមានតម្លៃថ្លៃជំនួសវិញ។

បើយោងតាមប្រភពពីសារព័ត៌មាន The Information បានឱ្យដឹងទាក់ទិននឹងបញ្ហានេះថា ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតប្រទេសចិនរបស់ Apple ដែលមានឈ្មោះថា Foxconn ត្រូវបាន Apple បញ្ជាឱ្យបញ្ឈប់ការផលិតភ្លាមៗនូវរាល់ផលិតផលគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូនម៉ូដែលនេះ បន្ទាប់ពីការដាក់លក់ប្រមាណ ២សប្តាហ៍កន្លងមកនេះ។ យ៉ាងមិញចំពោះបញ្ហានេះ Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

គួរបញ្ជាក់ដែលថា ការផ្លាស់ប្តូររបស់ Apple បានធ្វើឡើងស្របពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងធ្លាក់ចុះប្រមាណ ៩ភាគរយឯណោះនៅក្នុងត្រីមាសទី៣ ឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម