លិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល បាត់ខ្លួនសិស្សសាលាជាង១០នាក់, ម្នាក់លង់ទឹកស្លាប់ និងផ្សេងទៀតសមត្ថកិច្ចកំពុងរាវរក

(កណ្ដាល)៖ ទូកដរដឹកសិស្សសាលាមួយគ្រឿង បានលិចនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បណ្ដាលឲ្យមនុស្ស១០នាក់បាត់ខ្លួន ក្នុងនោះរកឃើញភ្លាមៗចំនួន៣នាក់ ប៉ុន្ដែម្នាក់ស្លាប់ និងផ្សេងទៀតសមត្ថកិច្ចកំពុងរាវរក។ ហេតុការណ៍នេះ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានប្រាប់ឲ្យដឹងថា ករណីលិចទូកដរនេះ បណ្ដាលឲ្យសិស្សសាលាចំនួន១០នាក់លង់ទឹកបាត់ខ្លួន ប៉ុន្ដែមនុស្ស៣នាក់បានសង្គ្រោះ (ស្លាប់ម្នាក់) និងប៉ុន្មាននាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងរាវរក។

យ៉ាងណាមិញ សម្រាប់មូលហេតុដែលបណ្ដាលឲ្យទូកដរលិចនោះទេ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម