Hyundai សម្រេចបើកការដ្ឋានសាងសង់រោងចក្រដែលមានតម្លៃជាង ៥ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក នៅចុងខែតុលានេះ

(បរទេស)៖ បន្ទាប់ពីប្រកាសបង្ហាញការបោះទុនវិនិយោគលើរោងចក្រផលិតរថយន្ត និងអាគុយអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងតម្លៃប្រមាណ ៥.៥ពាន់លានដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Co សម្រេចជ្រើសថ្ងៃចាប់ផ្តើមសាងសង់រោងចក្រថ្មីនោះហើយ។ ពោលគឺការសាងសង់នឹងចាប់ផ្តើមនៅចុងខែនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ចេញផ្សាយថ្មីនេះបានឱ្យដឹងថា Hyundai នឹងចាប់ផ្តើមបើកដំណើរការសាងសង់រោងចក្រវិនិយោគថ្មីដែលមានទីតាំងនៅ Savannah រដ្ឋ Geogia សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៥ ខែតុលា ខាងមុខនេះតទៅ។ ខណៈរោងចក្រដែលគ្រោងនឹងសាងសង់ថ្មីនេះត្រូវបានគេឱ្យដឹងថា Hyundai គ្រោងបោះទុនវិនិយោគ ពី ៥.៥ពាន់លានដុល្លារ រហូតដល់ទៅ ១០ពាន់លានដុល្លារឯណោះគិតត្រឹមឆ្នាំ ២០២៥ ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងនៅទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាបង្កើនល្បឿននៃការផលិតរថយន្តអគ្គិសនីរបស់ខ្លួននាពេលអនាគតផងដែរ។

យ៉ាងណាមិញការបើកការដា្ឋនសាងសង់ថ្មីនេះ ត្រូវបានគេគូសបញ្ជាក់ថា Hyundai បានសម្រេចចិត្តភ្លាមៗស្របពេលដែលមានការខឹងសម្បារគ្នារវាងប្រទេសកូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជុំវិញគោលនយោបាយពន្ធរថយន្តអគ្គិសនី។

គួរបញ្ជាក់ដែរថា កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិកទើបតែដាក់ចេញច្បាប់កាត់បន្ថយអតិផរណាថ្មីមួយទាក់ទិននឹងឥណទានពន្ធ ដែលត្រូវបានចុះហត្ថលេខាដោយលោក Biden។ តែយ៉ាងណាទាក់ទិននឹងការបើកការដ្ឋានសាងសង់របស់ Hyundai ថ្មីនេះត្រូវបានប្រភពឱ្យដឹងថា វាកើតឡើងស្របពេលដែលមានការខឹងសម្បារគ្នាជាខ្លាំងពីប្រទេសកូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជុំវិញគោលនយោបាយពន្ធលើរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម