មន្រ្តីរុស្ស៉ី៖ «ការទទួលយកអ៊ុយក្រែនជាសមាជិក NATO អាចនាំទៅរកសង្រ្គាមលោកលើកទី៣

(មូស្គូ)៖ អនុរដ្ឋលេខាក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៉ី លោក អាឡិចសាន់ដឺ វេណេឌីកតូវ (Alexander Venediktov) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការយល់ព្រមឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការណាតូ (NATO) អាចបណ្តាលឲ្យមានសង្រ្គាមលោកលើកទី៣។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយ TASS លោក វេណេឌីកតូវ បានគូសបញ្ជាក់ថា «ទីក្រុងកៀវដឹងយ៉ាងច្បាស់ថា ជំហានបែបនេះនឹងធានានូវការកើនឡើងកម្តៅ ឈានទៅដល់សង្រ្គាមលោកលើកទី៣។ ជាក់ស្តែង នោះហើយជាអ្វីដែលពួកគេកំពុងរំពឹងចង់បាន គឺដើម្បីបំពុលព័ត៌មាន និងទាញការយកចិត្តទុកដាក់មកលើពួកគេ»។ លោក វេណេឌីកតូវ ក៏បានលើកឡើងម្តងទៀតនូវជំហររបស់រុស្ស៊ីចំពោះលោកខាងលិច ថាតាមរយៈការជួយអ៊ុយក្រែន រុស្ស៉ីនឹងចាត់ទុកពួកគេ គឺជាភាគីផ្ទាល់នៃជម្លោះ។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ គឺការដាក់ពាក្យជាផ្លូវការ ដើម្បីសុំចូលជាសមាជិករបស់បក្ខសម្ព័ន្ធយោធាណាតូ បន្ទាប់ពី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ធ្វើពិធីប្រកាសតំបន់ដាក់បញ្ចូលទឹកដីចំនួន៤ផ្នែករបស់អ៊ុយក្រែន ជាទឹកដីរុស្ស៊ី៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម