សហរដ្ឋអាមេរិក ថាការផ្គត់ផ្គង់យន្ដហោះដ្រូនរបស់អ៉ីរ៉ង់ ឱ្យរុស្ស៉ី ជាទង្វើបំពានដំណោះស្រាយ UN

 (វ៉ាស៊ីនតោន)៖​ សហរដ្ឋអាមេរិក បានឯកភាពជាមួយបារាំង និងចក្រភពអង់គ្លេសដែលបានធ្វើការសន្និដ្ឋានថាការផ្គត់ផ្គង់យន្ដហោះដ្រូនរបស់អ៉ីរ៉ង់ ឱ្យទៅរុស្ស៉ី គឺជាទង្វើបំពានលើដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និងមហាអំណាចទាំង៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។


ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក វេដិន ផាថែល (Vedant Patel) បានគូសបញ្ជាក់ដូច្នេះថា «នៅមុននេះបន្តិច សម្ព័ន្ធមិត្តរបស់យើង គឺបារាំង និងចក្រភពអង់គ្លេស បានធ្វើការសន្និដ្ឋានជាសាធារណៈថាការផ្គត់ផ្គង់ យន្ដហោះដ្រូនរបស់ឱ្យអ៉ីរ៉ង់ឱ្យរុស្ស៉ី ជាទង្វើបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១...ហើយនេះជាអ្វី ដែលយើងឯកភាព»។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏បានវាយតម្លៃដែរថារុស្ស៉ីបានប្រើយន្ដហោះដ្រូនអ៉ីរ៉ង់ ក្នុងការវាយប្រហារលើទីក្រុងកៀវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍ នេះ ខណៈទីក្រុងតេហេរ៉ង់បានអះអាងថាខ្លួនមិនបានលក់ ឬផ្ដល់យន្ដហោះដ្រូនឱ្យរុស្ស៉ីនោះទេ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម