CEO ក្រុមហ៊ុន Amazon លោក Jassy បញ្ជាក់ថានៅដើមឆ្នាំ២០២៣ ខាងមុខនេះនឹងមានការបញ្ឈប់បុគ្គលិកកាន់តែច្រើន2022

 (បរទេស)៖ កាលពីសប្តាហ៍មុននេះក្រុមហ៊ុនអនឡាញយក្ស Amazon បានប្រកាសបង្ហាញថាខ្លួនគ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ ១០,០០០នាក់ ដែលភាគច្រើនគឺជាបុគ្គលិកធ្វើការនៅផ្នែកសាជីវកម្ម និងបច្ចេកវិទ្យា។ ដោយឡែករបាយការណ៍ថ្មីនេះ នាយកប្រតិបត្តិក្រុមហ៊ុនលោក Andy Jassy បានជូនដំណឹងដល់បុគ្គលិកជាថ្មីថា Amazon នឹងកាត់បន្ថយការងារបុគ្គលិកក្នុងចំនួនដ៏ច្រើនម្តងទៀតនៅដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។


យោងតាមខ្លឹមសារចេញផ្សាយទាក់ទិននឹងផែនការបញ្ឈប់បុគ្គលិកនៅដើមឆ្នាំ២០២៣ នេះលោក Jassy មិនបានបញ្ជាក់ច្បាស់នោះទេថាតើ ផ្នែកណាខ្លះនៃក្រុមហ៊ុន Amazon នឹងរងផលប៉ះពាល់ខ្លាំងពីការបញ្ឈប់ការងារនេះ ប៉ុន្តែលោកបានបង្ហើបថា «ការកាត់បន្ថយការងារនៅក្នុង Store របស់ Amazon និងអង្គការមួយចំនួនទំនងជាសម្រិតសម្រាំងខ្លាំង ជាពិសេសគឺបទពិសោធន៍ការងារតែម្តង»។ ប្រភពបានបន្តទៀតថា Amazon នឹងជូនដំណឹងដល់បុគ្គលិកដែលរងនឹងផលប៉ះពាល់ដោយការកាត់បន្ថយការងារនាពេលអនាគតនៅដើមឆ្នាំក្រោយនេះតែម្តង។

ជាមួយគ្នានេះ Jassy បានសរសេរនៅក្នុងអនុស្សរណៈមួយមានខ្លឹមសារថា «ដូចទៅនឹងករណីកាលពីសប្តាហ៍មុនអ៊ីចឹង យើងនឹងផ្តល់ព័ត៌មានដល់បុគ្គលិកដែលរងផលប៉ះពាល់ជាមុន មុនពេលធ្វើការប្រកាសជាសារធារណៈ»។ លើសពីនេះទៅ ក្រុមហ៊ុននឹងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់បុគ្គលិកដែលមានបញ្ហា ប៉ុន្តែប្រសិនបើវាមិនដំណើរការនោះ បុគ្គលិកទាំងនោះនឹងត្រូវបានផ្តល់ជូនកញ្ចប់ប្រាក់បំណាច់សម្រាប់បញ្ចប់ការងារតែម្តង៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម