Elon Musk កំពុងស្វែងរកអ្នកគ្រប់គ្រងថ្មីនៅ Twitter ជំនួសការងារលោក

 (បរទេស)៖ បន្ទាប់ពីរយៈពេល ២សប្តាហ៍ដំបូងរបស់កំពូលមហាសេដ្ឋីលោក Elon Musk ក្នុងនាមជាម្ចាស់ Twitter កំពុងតែបង្ករឱ្យមានភាពវឹកវរនឹងមានការផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើន ខណៈការចូលកាន់តំណែងរបស់លោកបានបណ្តេញ CEO របស់ Twitter និងមេដឹកនាំជាន់ខ្ពស់ជាច្រើនភ្លាមៗ បូករួមទាំងការបញ្ឈប់បុគ្គលិកស្ទើរតែពាក់កណ្តាលក្រុមហ៊ុន។ ឥឡូវនេះស្រាប់តែទទួលដំណឹងថ្មីថា Musk កំពុងតែស្វែងរកអ្នកដែលមានសមត្ថភាពមកគ្រប់គ្រងនៅ Twitter ជំនួសលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។


ទន្ទឹមនឹងការលើកឡើងរបស់ Musk ត្រូវបានគេកត់សម្គាល់ថា បានធ្វើឡើងនៅពេលដែលលោកបានផ្តល់សក្ខីកម្មនៅក្នុងតុលាការ Delaware ពាក់ព័ន្ធទៅនឹងការការពារប្រឆាំងនឹងការអះអាងកញ្ចប់ប្រាក់ចំនួន ៥៦ពាន់លានដុល្លាររបស់លោកនៅ Tesla Inc។ យ៉ាងណាមិញនៅក្នុងឯកសារនោះ Musk ក៏បាននិយាយដែរថា លោកនឹងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធនៅ Twitter ឱ្យរួចរាល់នៅក្នុងសប្តាហ៍នេះ ដោយលោកកំពុងស្វែងរកអ្នកដែលមានសមត្ថភាពមកមើលការងារនៅ Twitter ខណៈលោក រំពឹងថានឹងត្រូវបានកាត់បន្ថយពេលវេលានៅ Twitter បានខ្លះនាពេលខាងមុខ។

ជុំវិញបញ្ហានេះ Musk បានផ្ញើអ៊ីមែលនៅព្រឹកថ្ងៃពុធ ទៅកាន់បុគ្គលិក Twitter ជាច្រើននាក់ ដោយបង្ខំឱ្យពួកគេសម្រចចិត្តនៅត្រឹមថ្ងៃព្រហស្បតិ៍ ថាតើពួកគេចង់បន្តនៅក្រុមហ៊ុនដើម្បីធ្វើការដែរឬទេ ដោយលោកបានផ្តល់ជម្រើសពីរក្នុងនោះ «ត្រូវធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ» ឬ «ទទួលយកកញ្ចប់ប្រាក់បំណាច់រយៈពេលបីខែ»។ តែយ៉ាងណាទាក់ទិនទៅនឹងបញ្ហានេះ មិនទាន់មានរបាយការណ៍ណាមួយលម្អិតចំពោះការដាក់កំហិតពីកំពូលមហាសេដ្ឋីនេះនោះឡើយ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម