World Cup 2022: មកស្គាល់កីឡាករក្មេងជាងគេ, ចាស់ជាងគេ, ទាបជាងគេ, ខ្ពស់ជាងគេ, បង្ហាញខ្លួនច្រើនជាងគេ, រកបានគ្រាប់ច្រើនជាងគេ និងបញ្ជូនបាល់ច្រើនជាងគេ

 (ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលត្រូវរៀបចំឡើងនៅប្រទេសកាតា កីឡាករវ័យក្មេងជាងគេ, ចាស់ជាងគេ, ទាបជាងគេ, ខ្ពស់ជាងគេ, បង្ហាញខ្លួនច្រើនជាងគេ, រកបានគ្រាប់ច្រើនជាងគេ និងបញ្ជូនបាល់ច្រើនជាងគេ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្របាល់ទាត់ដ៏អស្ចារ្យលើកទី ២២នេះ។


យោងតាមគេហទំព័រកីឡា Bleacher Report បានឲ្យដឹងថា កំណត់ត្រាក្នុងព្រឹត្តិការណ៍ World Cup 2022 រួមមាន៖
១៖ កីឡាករដែលក្មេងជាងគេគឺ Youssoufa Moukoko សញ្ជាតិអាល្លឺម៉ង់ មានអាយុ ១៧ឆ្នាំ បានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០០៤



២៖ កីឡាករដែលចាស់ជាងគេគឺ Alfredo Talavera សញ្ជាតិម៉ិចស៉ីកូ មានអាយុ ៤០ឆ្នាំ កើតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨២



៣៖ កីឡាករដែលទាបជាងគេគឺ Ilias Chair សញ្ជាតិម៉ូរ៉ូកូ មានកម្ពស់ ១៥៨សង់ទីម៉ែត្រ



៤៖ កីឡាករដែលខ្ពស់ជាងគេគឺ Andries Noppert សញ្ជាតិហូឡង់ មានកម្ពស់ ២០៣សង់ទីម៉ែត្រ



៥៖ កីឡាករដែលបង្ហាញខ្លួនច្រើនជាងគេគឺ Lionel Messi សញ្ជាតិអាហ្សង់ទីន ដោយបង្ហាញខ្លួនបាន ១៩ដង



៦៖ កីឡាករដែលរកគ្រាប់បានច្រើនជាងគេគឺ Thomas Müller សញ្ជាតិអាល្លឺម៉ង់ ដោយរកបាន ១៩គ្រាប់



៧៖ Thomas Müller ក៏ជាកីឡាករដែលបញ្ជូនបាល់ច្រើនជាងគេផងដែរ មានចំនួន ៦ដង។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តង ត្រូវចាប់ផ្តើមជាលើកទី២២ នៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈការប្រកួតលើកទី១ បានធ្វើឡើងនៅឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរ៉ាហ្កាយ។

លើកលែងតែនៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ នោះទេដែលគ្មានព្រឹត្តិការណ៍ World Cup ដោយសារសង្រ្គាមលោកលើកទី២។ ប្រេស៉ីល គឺជាប្រទេសដែលឈ្នះពាន World Cup ច្រើនជាងគេ រហូតដល់ទៅ ៥ដងឯណោះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម