World Cup2022: Neymar របស់ប្រេស៉ីល ស្រក់ទឹកភ្នែក ដោយសាររបួសកជើងធ្ងន់ធ្ងរ បង្កដោយខ្សែការពារស៊ែប៊ី

 (ដូហា)៖ Neymar ដែលជាខ្សែប្រយុទ្ធឆ្នើម របស់ជម្រើសជាតិប្រេស៉ីល បានស្រក់ទឹកភ្នែក ដោយសាររបួសកជើងធ្ងន់ធ្ងរ ដែលបង្កដោយខ្សែការពារស៊ែប៊ី ក្នុងការប្រកួតនៅព្រឹត្តិការណ៍ World Cup 2022 ។ យ៉ាងនេះក្តី សាំបាប្រេស៉ីល ដែលធ្លាប់ឈ្នះពាន World Cup ៥សម័យកាលច្រើនជាងគេនោះ នៅតែអាចបំបាក់គូប្រជែងស៊ែប៊ី ២-០ នាម៉ោង ២យប់រំលងអាធ្រាត្រយប់មិញ ថ្ងៃព្រហស្បត្តិ៍ ឈានចូលថ្ងៃសុក្រ (ម៉ោងនៅកម្ពុជា)។


នៅពេលមកដល់កៅអីអង្គុយវិញ Neymar បានបិទមុខរបស់គាត់ជាមួយនឹងអាវ ហើយហូរទឹកភ្នែកខណៈពេលដែលគាត់ ក៏ត្រូវបានចូលរួមពិនិត្យដោយគ្រូពេទ្យរបស់ក្រុមជម្រើសជាតិ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជ័យជម្នះលើប្រទេសស៊ែប៊ី គ្រូដឹកនាំជម្រើសជាតិប្រេស៉ីល លោក Tite បានធានាថា Neymar នឹងបន្តនៅក្នុងការប្រកួត World Cup ដោយរំពឹងថា របួសនឹងមិនយ៉ាប់យឺន។

Neymar គឺជាគោលដៅរបស់ខ្សែការពារស៊ែប៊ីពេញមួយការប្រកួត ខណៈដែលគាត់បានទទួលការប៉ះទង្គិច ជាកំហុសចំនួន៩ ក្នុងចំណោម១២ ពីដៃគូបដិបក្ខ រួមទាំងការវាយប្រហារដោយខ្សែការពារ Nikola Milenkovic ។ នៅក្នុងការប្រជែងយកបាល់ ដោយមិនបានប្រុងប្រយ័ត្ន Nikola បានធ្វើឲ្យកីឡាកររបស់ក្លិប PSG ដួល ដោយលក្ខណៈសង្កត់កជើងពេញទំហឹង ពីកីឡាករនោះ។

កីឡាករលេខ១០ របស់ប្រេស៉ីល បានត្អូញត្អែរភ្លាមៗអំពីកជើងខាងស្តាំរបស់គាត់ ហើយបុគ្គលិកពេទ្យបានបញ្ជាឱ្យគាត់ចាកចេញពីទីលានដោយគ្មានទ្រនាប់ និងស្រោមជើង។

មានសុទិដ្ឋិនិយមខ្លាំង ដោយលោក Tite អំពីស្ថានភាពសុខភាពរបស់ Neymar ។ លោក Tite បាននិយាយថា «Neymar នឹងបន្តនៅ World Cup ទោះគាត់មានអារម្មណ៍ឈឺចាប់អំឡុងពេលប្រកួត»។

ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតរបស់ Verdeamarelha លោក Rodrigo Lasmar បានស្នើសុំរយៈពេល ២៤ម៉ោងដើម្បីមើលការវិវត្តនៃកជើងរបស់ Neymar មុនវិនិច្ឆ័យឲ្យត្រឹមត្រូវ៕








Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម