លោក Elon Musk បាននិយាយថា Twitter នឹងបន្ថែមសមត្ថភាពបង្ហោះសារជាអក្សរបានដល់៤,០០០តួរអក្សរឯណោះ

 (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងបណ្តាញផ្សព្វផ្សាយសង្គម Twitter នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះសារជាអក្សរនៅលើ Twitter បានវែងជាងមុន។ ពោលគឺ បន្ទាប់ពីនាយកប្រតិបត្តិលោក Elon Musk បានបញ្ជាក់ថា Twitter នឹងបង្កើនដែនកំណត់តួរអក្សរ «Character Limit» របស់ខ្លួនពី ២៨០ រហូតដល់ ៤,០០០តួរអក្សរឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។


តាមរយៈការឆ្លើយតបនៅលើ Twitter ថាតើពាក្យចចាមអារ៉ាមដែលថា Twitter គ្រោងដាក់ចេញមុខងារបង្កើនតួរអក្សររហូតដល់ ៤,០០០តួរនោះជាការពិតដែរឬទេ? លោក Elon Musk បានឆ្លើយតបភ្លាមៗថា «បាទ»។ តែយ៉ាងណាជុំវិញការឆ្លើយតបរបស់ Musk នៅមិនទាន់មានរបាយការណ៍បញ្ជាក់លម្អិតណាមួយនោះទេ។

គួរបញ្ជាក់ដែរថា Twitter ដើមឡើយអ្នកប្រើប្រាស់អាចបង្ហោះជាអក្សរឬហៅថា Character Limit ត្រឹមតែ ១៤០តួរអក្សរតែប៉ុណ្ណោះ តែក្រោយមកគិតត្រឹមឆ្នាំ២០១៧ Twitter បានដំឡើងដល់ ២៨០តួរអក្សរបច្ចប្បន្ននេះ។ ដូច្នេះនេះទំនងជាដំណឹងល្អមួយដល់អ្នកនិយមប្រើប្រាស់ Twitter នឹងអាចសរសេរជាអត្ថបទបង្ហោះនៅ Twitter បានវែងជាងមុនដូចទៅនឹងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗផងដែរ៕








Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម